អគារកាស៊ីណូធំៗ និងអគារពាណិជ្ជកម្មខ្ពស់ស្កឹមស្កៃជាច្រើនក្នុងខេត្តព្រះសីហនុ ត្រូវបានគេសង្ស័យថា នៅតែមានការបង្កប់ និងបង្ខាំងជនបរទេសបង្ខំឱ្យធ្វើការងារជាអ្នកឆបោកតាមអនឡាញ។ ទន្ទឹមគ្នានេះ អគារកាស៊ីណូ ដែលបន្តប្រតិបត្តិការឆបោកតាមអនឡាញភាគច្រើន គឺជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិចិន ដែលមានឈ្មោះជាឧក្រិដ្ឋជន និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារត្រកូល «ហ៊ុន»។ ពលរដ្ឋស្នើឱ្យសមត្ថកិច្ចចុះពិនិត្យនៅតាមអគារធំៗ ទាំងនោះ និងទាមទារឱ្យមានការចុះបង្ក្រាបទីតាំងអគារឆបោកអនឡាញឱ្យមានប្រសិទ្ធភាព។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






