អ្នកឃ្លាំមើលសង្គមថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលនឹងឆ្ពោះទៅកម្រិតកាន់តែខ្ពស់ នឹងធ្វើឲ្យលំហូរជនអន្តោប្រវេសន៍កាន់តែច្រើនមករស់នៅក្នុងប្រទេសកម្ពុជា ហើយកម្ពុជាបាត់បង់ទឹកដីកាន់តែច្រើនបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងខុសច្បាប់របស់លោក ហ៊ុន សែន ដែលបានចុះហត្ថលេខាជាមួយមេដឹកនាំវៀតណាមនាពេលកន្លងមក។
អ្នកឃ្លាំមើលថា កិច្ចប្រជុំ UNCLOS លើកទី៣ជាការសាកល្បងឆន្ទៈនយោបាយកម្ពុជា-ថៃ
កម្ពុជា និងថៃកំពុងចូលរួមកិច្ចប្រជុំលើកទី៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ និងស្វែងរកចំណុចរួមតាមរយៈយន្តការសម្របសម្រួលអន្តរជាតិ។






