កម្ពុជា និងថៃ បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅតំបន់ព្រំដែនក្នុងទម្រង់ម្យ៉ាងម្នាក់។ នៅខាងប្រទេសថៃ ក្រុមយោធាបានបញ្ចុះបញ្ចូលឱ្យក្រុមប្រជាពលរដ្ឋបាននាំគ្នាមកលេងកម្សាន្តនៅតំបន់ព្រំដែន ក្នុងទីតាំងដែលយោធាថៃបានឈ្លានពានដណ្ដើមកាន់កាប់ពីកម្ពុជា។ ចំណែកនៅខាងកម្ពុជា ក្នុងខេត្តជាប់ព្រំដែនថៃវិញ អាជ្ញាធរបានដឹកនាំប្រជាពលរដ្ឋបង្កើតកម្មវិធីជួបជុំគ្នារាំច្រៀង នៅតាមសាលារៀន និងនៅតាមទីប្រជុំជន តាំងពីមុនបុណ្យចូលឆ្នាំមកម្ល៉េះ ខណៈក្រុមហ៊ុនស្រាបៀ បានបង្កើតកម្មវិធីប្រគំតន្ត្រី គ្រប់ខេត្តក្រុង។
ការដោះស្រាយបញ្ហាព្រំដែនតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស «នៅតែជាជម្រើសដ៏សំខាន់ ជាងការចរចាទ្វេភាគី»
ពួកគាត់ថា ការដោះស្រាយតាមយន្តការចរចាទ្វេភាគីកម្ពុជា អាចពិបាក ទទួលបានទឹកដីដែលថៃកំពុងតែកាន់កាប់នោះមកវិញ។






