គណៈរដ្ឋមន្ត្រីថៃ បានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឬហៅថា MOU ឆ្នាំ២០០១ ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ហើយនៅថ្ងៃទី៥ ខែឧសភា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា អះអាងថា ទោះបីជាថៃ លុបចោល MOU នេះក្តី ក៏មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅតំបន់ដែនសមុទ្រនោះទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង បារម្ភថា យោធាថៃ នឹងឈ្លានពានយកដែនសមុទ្រកម្ពុជា រាប់ម៉ឺនគីឡូម៉ែត្រការ៉េ រួមទាំងរ៉ែប្រេង និងឧស្ម័នដែលមានតម្លៃមហាសាល ក្រោយរដ្ឋាភិបាលថៃ បញ្ចប់ MOU ឆ្នាំ២០០១ នេះ។
អ្នកវិភាគជំរុញឲ្យរដ្ឋាភិបាល បកស្រាយជំហររបស់ខ្លួនចំពោះកោះគុជ ក្នុងដំណើរការ UNCLOS
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការផ្សះផ្សាក្រោមក្របខណ្ឌ UNCLOS បានបញ្ចប់កិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៦ ខែកញ្ញា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសកម្ពុជា មិនបានបង្ហាញជំហររបស់ខ្លួនជាសាធារណៈចំពោះបញ្ហាកោះគុជនោះទេ ខណៈរដ្ឋមន្ត្រីការប្រទេសថៃ បានទាមទារយកកោះគុជផ្ដាច់មុខ។






