ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ចង់បួសសងគុណម្ដាយ ដែលកំពុងចាស់ជរាក្នុងជីវិតចុងក្រោយ ប្រសិនបើលោកទទួលបានសេរីភាពពេញលេញ។ ការលើកឡើងនេះ ខណៈម្ដាយរបស់លោកហាក់បានដឹងខ្លួនជាងមុនបន្តិចវិញ ក្រោយពីបានជួបផ្ទាល់លោក កឹម សុខា។ លោក កឹម សុខា ក៏បានប្រាប់ម្ដាយលោកថា លោកមិនដែលចងកម្មពារជាមួយអ្នក ដែលធ្វើបាបលោកឡើយ ប៉ុន្តែ អ្នកនោះនឹងទទួលបានកម្មពារ ដែលខ្លួនសាងតបស្នងវិញ៕
យោធាថៃដណ្ដើមកាន់កាប់ភ្នំ៣២៣ ដោយស្ងាត់ៗ នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ទាហានខ្មែរអះអាងថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ តាំងពីអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ មកម្ល៉េះ ដោយទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំមិនដល់១០គ្រាប់នោះឡើយ។






