មន្ត្រីយោធាពាក់ផ្កាយ១ លោក អូន សុខសិលា និងត្រូវជាកូនប្រុសមេយោធាផ្កាយ៣ គឺមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ លោក ឯក សំអូន ដែលគេមិនសូវស្គាល់នោះ ពេលនេះចាប់ផ្ដើមល្បីឈ្មោះក្រោយមានរឿងរ៉ាវអាស្រូវពាក់ព័ន្ធជួលផ្ទះវីឡារបស់ខ្លួនឱ្យក្រុមឧក្រិដ្ឋជនប្រតិបត្តិការឆបោកតាមអនឡាញ។ កូនប្រុសរបស់មេយោធាដ៏មានឥទ្ធិពលរូបនេះ ក៏កំពុងរត់គេចខ្លួន បន្ទាប់ពីទទួលស្គាល់ថា ផ្ទះវីឡាដែលសមត្ថកិច្ចចូលបង្ក្រាបនៅកណ្ដាលក្រុងបាត់ដំបងគឺជាកម្មសិទ្ធិរបស់ខ្លួន។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






