
អ្នកឃ្លាំមើល លើកឡើងថា ការចេញមុខសារភាពជាសាធារណៈរបស់លោក ហ៊ុន សែន ដែលថា លោកបានបង្កើត «កំហុសយុទ្ធសាស្ត្រ» ដោយសារតែ «ការជឿទុកចិត្តលើប្រទេសថៃខ្លាំងពេក» រហូតមិនបានត្រៀមលក្ខណៈប្រយុទ្ធ និងមិនបានពង្រឹងវិស័យយោធារហូតដល់ថ្នាក់ចាញ់សង្គ្រាមនោះ គឺជាការលាតត្រដាងនូវភាពកម្សោយនៃការដឹកនាំ និងការខ្វះចក្ខុវិស័យវែងឆ្ងាយក្នុងការការពារបូរណភាពទឹកដី។ ពួកគាត់ យល់ថា ការទទួលស្គាល់កំហុសរបស់លោក ហ៊ុន សែននេះ គឺមានបំណងការពារអំណាចកូន ប៉ុន្តែប្រសិនបើនៅក្នុងប្រទេសមានប្រជាធិបតេយ្យវិញ ឪពុកកូនទាំងពីរនាក់នេះ ត្រូវតែចុះចេញពីអំណាច និងប្រឈមមុខចំពោះផ្លូវច្បាប់។





