អ្នកវិភាគថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែដោះលែងមេធាវី និងជាអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោ គឺកញ្ញា សេង ធារី និងសកម្មជនដទៃទៀត ឱ្យមានសេរីភាពឡើងវិញ ដើម្បីផ្សះផ្សាជាតិ។ ការលើកឡើងនេះ ក្រោយពីអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Freedom House អំពាវនាវជាថ្មី ដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែង កញ្ញា សេង ធារី ព្រោះពួកគេ បារម្ភថា ការផ្ដន្ទាទោសកញ្ញា ដាក់ពន្ធនាគារ៦ឆ្នាំ គឺជាការរំលោភសិទ្ធិ មនុស្សធ្ងន់ធ្ងរ។
កម្ពុជាបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍ ជិត ១ពាន់លានដុល្លារ និងតាមចាប់ខ្លួនជនសង្ស័យ ៣២នាក់
អ្នកឃ្លាំមើលយល់ថា ការប្រកាសតួលេខទាំងនេះមិនទាន់អាចបង្កើតទំនុកចិត្តដល់សហគមន៍អន្តរជាតិបាននៅឡើយទេ ដរាបណាប្រព័ន្ធដឹកនាំនៅកម្ពុជាខ្វះតម្លាភាព និងមិនមានការអនុញ្ញាតឱ្យស្ថាប័នអន្តរជាតិជំនាញចូលរួមពិនិត្យភស្តុតាងដោយឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់អាជ្ញាធរ។





