
អតីតចៅសង្កាត់ប៉ោយប៉ែតលោក ចៅ វាសនា បានលើកឡើងថា ការចាប់លោកដាក់ពន្ធនាគារទាំងអយុត្តិធម៌ចំនួន២លើក មិនបានធ្វើឲ្យលោកបាក់ស្មារតី និងឈប់និយាយការពិត ពីបញ្ហាប្រទេសជាតិឡើយ។ លោក ចៅ វាសនា ទើបអនុវត្តទោសគ្រប់ចំនួនរយៈពេល០៣ឆ្នាំ និងមានសេរិភាពវិញ កាលពីថ្ងៃទី២៤ ខែកក្កដា។ លោកត្រូវបានកាត់ទោស ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការអំពាវនាវឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត តាមគ្រុបតេឡេក្រាម (Telegram) ឈ្មោះ សប្បាយៗ។ ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់នេះ ហើយបញ្ជាក់ថា លោកមិនបានទាំងស្ថិតនៅក្នុងគ្រុបតេឡេក្រាមនោះឡើយ៕






