ក្រុមអ្នកគាំទ្រគណបក្សកម្លាំងជាតិប្រមាណ៥០នាក់ មកពីតាមបណ្ដាខេត្តនានា បាននាំគ្នាឡើងមកកាន់ស្នាក់ការបក្សនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី០១ សីហា ដើម្បីជួបសួរសុខទុក្ខលោក រ៉ុង ឈុន ដែលកំពុងជាប់បម្រាមពីតុលាការ មិនអាចធ្វើដំណើរចេញក្រៅទីក្រុងភ្នំពេញ៕
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពពលរដ្ឋ និងបញ្ឈប់ធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល
ការជំរុញនេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចេញគោលការណ៍ណែនាំថ្មី ស្ដីពីសេរីភាពក្នុងការបង្កើតសមាគម និងព្រមានប្រឆាំងនឹងការប្រើប្រាស់ច្បាប់ដើម្បីបំបិទសំឡេងសង្គមស៊ីវិល អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។






