ពលរដ្ឋមួយចំនួនពុំសូវចាប់អារម្មណ៍ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៧ នោះទេ ព្រោះរវល់រកស៊ី ហើយខ្លះទៀត ពុំសូវមានជំនឿចិត្តលើប្រព័ន្ធបោះឆ្នោតថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការលើកឡើងនេះ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានជូនដំណឹងដល់ពលរដ្ឋឱ្យទៅ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីធានាថា បញ្ជីបោះឆ្នោត មានភាពពេញលេញ។
អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកសារព័ត៌មានកម្ពុជាជាបន្ទាន់
អង្គការនេះ ចាត់ទុកការឃុំខ្លួន លោក លួត សុផល រយៈពេលប្រាំមួយខែមកហើយ នេះជាការសងសឹកទៅនឹងការរាយការណ៍របស់លោកអំពីបញ្ហាខ្វះខាតទឹកស្អាតដែលបានជះឥទ្ធិពលដល់កងទ័ពកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន ជាមួយប្រទេសថៃ។






