លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាមឈ្លានពានឱ្យទៅទាមទាសំណង ពីយោធាថៃដោយខ្លួនឯង ទៅតាមទំហំនៃការខូចខាត ដោយអះអាងថា រដ្ឋាភិបាល របស់លោក គ្មានសំណងនោះទេ។ ជាមួយគ្នានោះ លោក ហ៊ុនម៉ាណែត ក៏បានឌឺដងមកលើគណបក្សប្រឆាំង ដែលរិះគន់កងទ័ព និងបក្សកាន់អំណាចរឿងធ្វើឱ្យបាត់បង់ទឹកដី ។ អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែជាវោហារសាស្ត្រនយោបាយ ដើម្បីគេចវេះពីការទទួលខុសត្រូវ រឿងការពារទឹកដី និងជីវភាពពលរដ្ឋ។
កម្ពុជាបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍ ជិត ១ពាន់លានដុល្លារ និងតាមចាប់ខ្លួនជនសង្ស័យ ៣២នាក់
អ្នកឃ្លាំមើលយល់ថា ការប្រកាសតួលេខទាំងនេះមិនទាន់អាចបង្កើតទំនុកចិត្តដល់សហគមន៍អន្តរជាតិបាននៅឡើយទេ ដរាបណាប្រព័ន្ធដឹកនាំនៅកម្ពុជាខ្វះតម្លាភាព និងមិនមានការអនុញ្ញាតឱ្យស្ថាប័នអន្តរជាតិជំនាញចូលរួមពិនិត្យភស្តុតាងដោយឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់អាជ្ញាធរ។





