មេទ័ពជើងទឹកថៃ បានដាក់បញ្ជាឱ្យកងកម្លាំងដែលកំពុងឈរជើងនៅតំបន់ដែនសមុទ្រ និងដែនគោក ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ត្រៀមខ្លួនដើម្បីប្រយុទ្ធសម្រាប់ស្ថានការណ៍ ដែលអាចនឹងមានជម្លោះប្រដាប់អាវុធកើតឡើងម្ដងទៀត។ ក្នុងនោះមេទ័ពជើងទឹកថៃ បានបញ្ជាឱ្យពង្រឹងកម្លាំងការពារនៅទីតាំងបង្គោលព្រំដែនលេខ៥២ ដល់៥៩ ដែលស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាទីដែលភាគីថៃ បានសាងសង់របងព្រំដែនអចិន្ត្រៃយ៍ និងបានកែប្រែខ្សែបន្ទាត់ព្រំដែនក្នុងខេត្តប៉ៃលិន បន្ថែមទៀត។
HRW ទទូចឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅបារាំងករណីឃាតកម្មលើលោក លិម គិមយ៉ា
អ្នកឃ្លាំមើលថា រដ្ឋាភិបាលមិនអាចដោះខ្លួនពីការទទួលខុសត្រូវលើអំពើឃាតកម្មសម្លាប់លោក លិម គិមយ៉ា បានទេ ក្រោយពីផ្ទុះប្រតិកម្មទាមទារចម្រុះជាអន្តរជាតិ។






