ជប៉ុន​រក​ឃើញ​ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៣ នៅ​ជប៉ុន

0
អាជ្ញាធរ​ជប៉ុន​បាន​រក​ឃើញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៣ នៅក្នុង​ប្រទេស​ជប៉ុន។ អ្នកឃ្លាំមើល​លើកឡើង​ថា មេខ្លោង​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត មាន​បណ្ដាញ​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​នានា ដែល​ករណីនេះ ទាមទារ​ឱ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ ត្រូវ​បង្កើត​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​នឹង​រដ្ឋ ដើម្បី​កម្ទេច​សម្បុក​ធំ នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មួយ​នេះ។ក្រុមហ៊ុន​ចិន​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​ក្លែងបន្លំ​លំដាប់​អន្តរជាតិ និង​ការ​ជួញដូរ​មនុស្ស គឺ​ក្រុមហ៊ុន​ព្រីនស៍ គ្រុប (Prince Holding Group) បាន​បង្កើត​ក្រុមហ៊ុន​ពាក់ព័ន្ធ​យ៉ាងហោចណាស់​ចំនួន​៣ នៅក្នុង​ប្រទេស​ជប៉ុន​ចាប់​តាំងពី​ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន...

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ក្នុង​ចំណោម​ប្រទេស​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​ច្រើន​បំផុត

0
កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៧ ក្នុងចំណោម​១៩៣​ប្រទេស នៅ​លើ​ពិភពលោក និង​ឈរ​លេខ​រៀង​ទី​២​ក្នុង​តំបន់​អាស៊ាន ដែល​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​ច្រើន។

ពលករខ្មែរជាច្រើននាក់ប្រថុយប្រថានចូលប្រទេសថៃដោយខុសច្បាប់ដើម្បីរកការងារធ្វើ

0
ពលករ​ខ្មែរ​ជាច្រើន​នាក់ ប្រថុយ​ឆ្លងដែន​ខុសច្បាប់​ ​មក​ធ្វើការ​នៅ​ប្រទេស​ថៃ ខណៈ​ដែល​ស្ថានភាព នៅ​តាម​បន្ទាត់​ព្រំដែន កំពុងតែ​តានតឹង​នៅឡើយ។ ការ​ធ្វើ​ចំណាកស្រុក​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាថ្មី​នេះ ពួកគាត់​ថា ដោយសារតែ​នៅក្នុង​ស្រុក ពិបាក​រក​ការងារ​ធ្វើ​ឱ្យ​បាន​ទៀងទាត់ និង​ពុំ​សូវ​មាន​ប្រាក់​ចំណូល​សម្រាប់ផ្គត់ផ្គង់​គ្រួសារ។

រដ្ឋាភិបាល​គួរ​រៀបចំ​គោល​នយោបាយ​ស្តុក​ប្រេង​ឲ្យ​បាន​ច្រើន «ជៀសវាង​ហានិភ័យ​កើត​ឡើង​នៅក្នុង​សង្គម»

0
អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​ស្តុក​ប្រេង​ឲ្យ​បាន​ច្រើន និង​រក​វិធីសាស្ត្រ​កាត់បន្ថយ​តម្លៃ​ប្រេង​កុំ​ឲ្យ​ឡើងថ្លៃ​ហួសហេតុ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ កើតឡើង​នៅក្នុង​សង្គម ខណៈ​ពលរដ្ឋ​កំពុង​ព្រួយបារម្ភ​អំពី​តម្លៃ​ប្រេងឥន្ធនៈ​កំពុង​ហក់​ឡើងថ្លៃ។