អភិបាល​ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​ក្រោម​ឱវាទ​រង​ការ​រិះគន់​រឿង​ជួសជុល​ផ្លូវ​ហើយ​ថត​រូប​បង្ហោះ

0
ពលរដ្ឋ​ហួសចិត្ត ក្នុងនាម​ឋានៈ​ជា​អភិបាលខេត្ត ប៉ុន្តែ​ចុះ​ដឹកនាំ​កូនចៅ​ធ្វើ​សកម្មភាព​ជួសជុល​ផ្លូវ​បន្តិចបន្តួច ដែល​ការងារ​នេះ មិន​គួរ​ចាំបាច់​រហូត​ទាល់តែ​មន្ត្រី ឬ​អភិបាលខេត្ត​ចុះ​នោះ​ទេ ត្រឹមតែ​ជួល​ឱ្យ​កម្មករ​ធម្មតា​ក៏​អាច​ធ្វើ​បាន​ដោយ​រលូន​បើ​មន្ត្រី​ចេះ​ចាត់ចែង។

អ្នករាយការណ៍​ពិសេស UN សួរ​លោក ហ៊ុន ម៉ាណែត រឿង​មិន​ចាត់​ការ​មន្ត្រី​ធំៗ​ក្នុង​ឧក្រិដ្ឋកម្ម​អនឡាញ

0
អ្នកឃ្លាំមើល លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត នឹង​រង​ទណ្ឌកម្ម​ធ្ងន់​បន្ថែម​ទៀត បើ​នៅតែ​មានះ​ការពារ​បក្ខពួក ហើយ​មិន​ធ្វើតាម ការ​ចង្អុល​បង្ហាញ របស់​អង្គការសហប្រជាជាតិ។

កម្មករ​រោងចក្រ ជេអេស លេឌើរ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​គោរព​សិទ្ធិ​កម្មករ និង​ឈប់​រើសអើង​សហជីព

0
លើស​ពី​នេះ ក្រុម​កម្មករ​ក៏​ទាមទារ​ឱ្យ​ភាគី​ថៅកែ​រោងចក្រ​ដោះស្រាយ​បញ្ហា​ក្លិនស្អុយ​នៅ​កន្លែងធ្វើការ​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព និង​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​កម្មករ ជាពិសេស​បណ្ដាល​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ដួលសន្លប់ និង​ក្អួតចង្អោរ​ជា​ញឹកញាប់។

អ្នកឃ្លាំមើល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​រឿង​ផ្ដល់​តួនាទី​ឱ្យ​អ្នក​ប្រព្រឹត្តិ​ឃាតកម្ម​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក

0
អ្នកឃ្លាំមើល​ចាត់ទុក​ករណី​ជា​នេះ​ជា​វិបត្តិ​ប្រព័ន្ធ​យុត្តិធម៌ និង អភិបាលកិច្ច នៅ​កម្ពុជា ដែល​ជះឥទ្ធិពល​អវិជ្ជមាន ដល់​សង្គមជាតិ​ទាំងមូល។

អ្នកឃ្លាំមើល​ថា ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​ចិត្ត​

0
ពួកគាត់​ថា ជាច្រើន​ករណី​ហើយ ដែល​គ្រួសារ​ឧកញ៉ា និង​អ្នក​មាន​អំណាច​មួយចំនួន​បើកបរ​រថយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​បុក​មនុស្ស​បណ្តាល​ឱ្យ​ស្លាប់ រួច​រត់​គេច​ខ្លួន ហើយ​អាជ្ញាធរ ក៏​ហាក់​ពុំបាន​បើក​ការស៊ើបអង្កេត និង​ចាប់​ជន​បង្ក​ទាំងនោះ មក​ផ្ដន្ទាទោស ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​និង​ទាន់​ពេល​វេលា​នោះ​ទេ។

ភាគី​រោងចក្រ ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ បដិសេធ​ការ​លើកឡើង​ទាំងអស់ ខណៈ​កម្មករ​បន្ត​ការ​តវ៉ា

0
ភាគី​ក្រុមហ៊ុន បដិសេដ​ការ​លើកឡើង​ទាំងអស់​របស់​កម្មករ និង​សហជីព ហើយ​ថា ក្រុមហ៊ុន​ព្រម​អនុវត្ត​តាម​នីតិវិធី​វិធី​ច្បាប់​។ មន្ត្រី​សិទ្ធិ​ការងារ និង​កម្មករ​យល់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​តួនាទី​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​គោលការណ៍​ច្បាប់។

សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើក​ដំបូង​លើ​បុគ្គល និង​ក្រុមហ៊ុន​នៅ​កម្ពុជា​ពាក់ព័ន្ធ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ

0
អ្នកឃ្លាំមើល​លើកឡើង​ថា ចំណាត់ការ​ដាក់ទណ្ឌកម្ម​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប (EU) ឆ្លុះបញ្ចាំង​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អន​ឡាញ​នៅ​កម្ពុជា ដោយសារតែ​មេខ្លោង​ពិតប្រាកដ អាជ្ញាធរ​មិនបាន​នាំ​យក​មក​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​នៅឡើយ។

កម្មករ​រោងចក្រ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​ដាក់​ញត្តិ​សុំ​ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​

0
មន្ត្រី​ផ្នែក​សិទ្ធិ​កម្មករ និង​ការងារ ទទូច​ឲ្យ​ក្រសួង គួរ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​កម្មករ អាច​ចូល​ធ្វើការ​វិញ​បាន​ឆាប់រហ័ស និង​មិន​មាន​ភាព​ភ័យខ្លាច​នៅ​កន្លែង​ការងារ។

សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើកដំបូង​លើ​បុគ្គល និង​ក្រុមហ៊ុន​នៅ​កម្ពុជា ពាក់ព័ន្ធ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ

0
ការ​សម្រេច​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៣០ ខែកក្កដា ដោយ​ចោទ​ប្រកាន់​ថា បុគ្គល និង​អង្គភាព​ទាំងនោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រួមមាន​ការ​ជួញដូរ​មនុស្ស ការ​ឃុំខ្លួន​ដោយ​ខុសច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​បង្ខំ​ឱ្យ​ជនរងគ្រោះ​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

សាធារណជន​ទទូច​ឲ្យ​កាត់ទោស​កូន​ឧកញ៉ា​ម្នាក់​ឱ្យ​ធ្ងន់ធ្ងរ ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់ ហើយ​គេច​ខ្លួន

0
បន្ទាប់ពី​រង​ការរិះគន់​ខ្លាំង​ពី​សាធារណជន នៅ​លើ​បណ្ដាញ​សង្គម ក្នុង​រយៈពេល ២​ថ្ងៃ​មកនេះ ទីបំផុត សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​ឈ្មោះ សាម មីជូ អាយុ ២៧​ឆ្នាំ ដែល​ត្រូវជា​កូនស្រី​របស់​ឧកញ៉ា តុង ហុកសេង ហើយ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។