ជនជាតិ​ចិន​ជាង ១០​ម៉ឺន​នាក់​ចូល​កម្ពុជា ខណៈ​អាជ្ញាធរ​បន្ត​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ

0
ទន្ទឹម​នឹង​ការ​បើកចំហ​ឱ្យ​ជនជាតិ​ចិន​ចូល​មក​កម្ពុជា អាជ្ញាធរ​ក៏បាន​បណ្ដេញ​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ជា​បន្តបន្ទាប់ ខណៈ​បញ្ហា​ឆបោក​តាម​អន​ឡាញ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅតែ​ជា​បញ្ហា​ក្ដៅ​គគុក ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត មិនទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ។

សិស្ស​ជាង​១​ពាន់​នាក់​អវត្តមាន​ប្រឡង់​បាក់​ឌុប និង​បេក្ខជន​ជាង​១០០​នាក់ មាន​បញ្ហា​សុខភាព

0
ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០២៦ បាន​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី​១០ សីហា ដោយមាន​បេក្ខជន​ជាង ១៥​ម៉ឺន​នាក់ (១៥១.២៣៨)​នាក់ ក្នុង​នោះ​ថ្នាក់​វិទ្យា​សាស្ត្រា​មាន​ជាង ៣​ម៉ឺន​៧​ពាន់​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ជាង ១៣​ម៉ឺន​នាក់។

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​អាវុធ និង​ទប់ស្កាត់​គ្រឿងញៀន ក្រោយ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ស្លាប់​មនុស្ស​៦​នាក់

0
ពួកគាត់​ក៏​ទទូច​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ក្តៅ វែកមុខ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជួញដូរ​អាវុធ និង​គ្រាប់បែក និង​គ្រឿងញៀន​ឲ្យ​ជន​បង្ក ដែល​បាន​បំផ្ទុះ​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​ស្លាប់​នៅ​ខេត្តពោធិ៍សាត់។

កម្ពុជា​និង​សហរដ្ឋអាមេរិក ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​ទ្វេភាគី

0
អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​លើកឡើង​ថា តាមរយៈ​ការ​ពង្រឹង​ទំនាក់ទំនង​យោធា​នេះ អាមេរិក​មានបំណង​ចម្បង​ក្នុង​ការ​បង្កើន​វត្តមាន និង​ភាព​ជិតស្និទ្ធ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​យោធា​ចិន​ដែល​កំពុង​កើនឡើង។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើ​ទោះ​បី​គ្រួសារ​ជនរងគ្រោះ បាន​ដក​ពាក្យបណ្ដឹង​ក្ដី

0
ការ​លើកឡើង​នេះ ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង ដោយ​កូនស្រី​ឧកញ៉ា តុង ហុកសេង ឈាន​ដល់​កិច្ចព្រមព្រៀង​បញ្ចប់រឿង បន្ទាប់ពី​គ្រួសារ ជនរងគ្រោះ ទទួល​សំណង ៦​ម៉ឺន ដុល្លារ។

FBI ប្ដេជ្ញា​តាម​ចាប់ខ្លួន​មេខ្លោង​ឆបោក​អនឡាញ​នៅ​គ្រប់​ទីកន្លែង​យក​មក​ផ្ដន្ទាទោស​នៅ​អាមេរិក

0
ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ចុងខែ​កក្កដា ដើម្បី​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន រួម​ទាំង​ថ្នាក់ដឹកនាំ​កម្ពុជា ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​ជំរុញ​ការ​បង្ក្រាប ព្រមទាំង​ចាប់ខ្លួន​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អនឡាញ។

ជនរងគ្រោះ ហួយវ័ន ផេ បន្ត​ចេញ​តវ៉ា​ទាមទារ​ឱ្យ​លោក ហ៊ុន តូ សង​លុយ

0
ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Houione Pay) បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន ដោយ​ស្រែក​ទាមទារ​ឱ្យ​ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ចេញមុខ​ទទួលខុសត្រូវ និង​សង​លុយ​កម្លាំង​ញើស​ឈាម​ពួកគាត់​វិញ​។ ជនរងគ្រោះ​លើកឡើង​ថា កេរ្តិ៍ឈ្មោះ​កម្ពុជា​រង​ភាព​អាម៉ាស់ និង​អាប់ឱន​កិត្តិយស រួម​ទាំង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អន្តរជាតិ​បាត់បង់​ទំនុកចិត្ត​ដោយសារតែ​ក្រុមហ៊ុន លោក ហ៊ុន តូ លួច​យក​លុយ​អតិថិជន​ដោយ​ស្រស់ៗ និង​គ្មាន​អាជ្ញាធរ​អើពើ​ដោះស្រាយ។ក្រុម​អតិថិជន​បាត់បង់​លុយ​នៅ​ក្រុមហ៊ុន ហួយវ័ន...

ធនាគារជាតិ​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ធនាគារ​៣​​ទៀត​ក្រោយ​អាមេរិក​ដាក់​ទណ្ឌកម្ម​​រឿង​ឆបោក​អនឡាញ និង​លាងលុយ

0
អ្នកឃ្លាំមើល​លើកឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​ដួលរលំ ហើយ​អ្នក​វិនិយោគ​អន្តរជាតិ​នឹង​គ្មាន​ទំនុកចិត្ត​ដោយសារតែ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ជា​ឧបករណ៍​របស់​បណ្ដាញ​ឧក្រិដ្ឋជន​លាងលុយកខ្វក់។

ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើនឡើង បង្ក​ក្តី​បារម្ភ​ពី​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព

0
រដ្ឋាភិបាល​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ថវិកាជាតិ​ប្រមាណ ៤៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

រដ្ឋបាល​ខេត្ត​កណ្តាល​សម្រេច​ដកហូត​តួនាទី​ប្រធាន​មណ្ឌល​សុខភាព​សិត្បូ ក្រោយ​សាច់ញាតិ​ប្តឹង ករណី​បៀតបៀន​​អ្នកជំងឺ

0
ចំណែក​ពលរដ្ឋ​នៅ​លើ​បណ្ដាញ​សង្គម ស្នើ​ឲ្យ​មាន​ការ​ដាក់​ទោសទណ្ឌ​លើ​គ្រូពេទ្យ​ដែល​ប្រព្រឹត្ត​ផ្ទុយ​វិជ្ជាជីវៈ និង​អសីលធម៌ ដើម្បី​ជា​គំរូ និង​រក្សា​ភាព​ថ្លៃថ្នូរ​ដល់​គ្រូពេទ្យ​ដទៃ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។