

ក្នុងសប្ដាហ៍ដំបូងនៃខែកញ្ញានេះ អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិចិនជាង ៣រយនាក់ (៣២៩) ត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារពួកគេពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ និងលួចស្នាក់នៅកម្ពុជាដោយខុសច្បាប់។ ជាមួយគ្នានេះ ជនបរទេសចម្រុះជាតិសាសន៍រាប់ពាន់នាក់ផ្សេងទៀតដូចជា ជនជាតិឥណ្ឌូណេស៊ីជាដើម ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួន ពន្លឿននីតិវិធីបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែគ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានថ្នាំសង្កូវពេលឈឺ និងខ្វះកិច្ចគាំពារផ្នែកជំនួយមនុស្សធម៌ពីរដ្ឋាភិបាលកម្ពុជា។
សូមស្ដាប់សេចក្ដីរាយការណ៍លម្អិតរបស់លោក នៅ វណ្ណារិន ដូចតទៅ









