ស្លាក: ឆបោកតាមអនឡាញ

តុលាការ​សិង្ហបុរី​ចោទ​ប្រកាន់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា

0
អាជ្ញាធរ​សិង្ហបុរី​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ចំនួន ៣៦នាក់​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ក្រុមហ៊ុន​លោក ចេន ហ្ស៊ី (Chen Zhi) ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​លុយ​ពី​ជនរងគ្រោះ​ជនជាតិ​សិង្ហបុរី​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក។

អាមេរិក​ដាក់​ទណ្ឌកម្ម​បុគ្គល ៤នាក់ និង​ក្រុមហ៊ុន៤១ ពាក់ព័ន្ធ​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ព្រីនស៍ គ្រុប

0
សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា បុគ្គល និង​ក្រុមហ៊ុន​រង​ទណ្ឌកម្ម​ទាំង​នេះ បាន​តួនាទី​យ៉ាង​សកម្ម ដើម្បី​សម្របសម្រួល​ដល់​អំពើ​ជួញដូរ​មនុស្ស លាង​លុយ​កខ្វក់ និង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ដែល​ដាក់​គោលដៅ​ឆបោក​លុយ​ពី​ពលរដ្ឋ​អាមេរិក​កាំង។  

ចិន​ជំរុញ​ឱ្យ​កម្ពុជា​បង្ក្រាប​បណ្ដាញ​ឆបោក​អនឡាញ​ឱ្យ​ដល់​ឫសគល់

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ជំរុញ​ជា​ថ្មី​របស់​ទីក្រុង​ប៉េកាំង​នេះ គឺជា​ការ​បង្កើន​សម្ពាធ​ដោយ​ចំហ​លើ​រដ្ឋាភិបាល​កម្ពុជា និង​បង្ហាញ​ថា ចិន​លែង​អត់ធ្មត់​ចំពោះ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ដែល​បន្ត​គំរាមកំហែង​ដល់​ពលរដ្ឋ​ចិន និង​ប៉ះពាល់​ដល់​មុខមាត់​របស់​ប្រទេស​ចិន​នៅ​លើ​ឆាក​អន្តរជាតិ។

តុលាការ​ចិន​កំពុង​ស៊ើបអង្កេត​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន លោក តុង លីឆឹង ជិត ៥០០​លាន​ដុល្លារ​នៅ​កម្ពុជា

0
ទន្ទឹម​នឹង​នេះ លំហូរ​ប្រាក់​រាប់​លាន​ដុល្លារ និង​ការ​ពង្រីក​បណ្ដាញ​អាជីវកម្ម​របស់​លោក តុង លីឆឹង នៅ​កម្ពុជា ក៏​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ចោទ​ថា ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់ និង​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

សមាគមន៍​ទេសចរណ៍​ទទូច​ឲ្យរដ្ឋាភិបាល​បោស​សម្អាត​ការ​ឆបោក​អនឡាញ និង​ដោះស្រាយ​វិបត្តិ​នយោបាយ

0
ការ​លើកឡើង​នេះ ធ្វើឡើងបន្ទាប់ពី​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា បន្ត​ធ្លាក់​ចុះ​ជាង ៤០%  អំឡុងពេល ៩ខែ​ដំបូង នៃឆ្នាំ២០២៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយសារ​តែឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ជាចំបង។

ក្រុមហ៊ុន ជីន ប៉ី គ្រុប និង​ ស៊ីហួ មិន​ត្រូវ​បាន​បិទ​ដូច​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ឡើយ

0
ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ស៊ើបការណ៍ និង​វិភាគ​ទិន្នន័យ​ប្លុកឆេន (Blockchain) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ឈ្មោះ ធី.អា.អឹម ឡែបស៍ (TRM Labs) ថ្មី​ៗនេះ​រក​ឃើញ​ថា ក្រុមហ៊ុន ជីន ប៉ី គ្រុប និង​ក្រុមហ៊ុន ស៊ីហួ ព្រម​ទាំង​កាស៊ីណូ​ជាង ៣០កន្លែង​ទៀត​នៅ​ខេត្តព្រះសីហនុ​មាន​លំហូរ​ប្រាក់​តាមរយៈ​រូបិយប័ណ្ណ​គ្រីបតូ​ជាង ១ពាន់​លាន​ដុល្លារ (១,៧ពាន់​លាន​ដុល្លារ) ក្នុង​រយៈ​ពេល​ជាង ៨ខែ​ដើម​ឆ្នាំ២០២៦ នេះ។

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​ចាត់ការ​មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
ទន្ទឹម​គ្នា​នេះ ស្ថាប័ន​ជំនាញ​អន្តរជាតិ​បែរ​ជា​ដើរ​តួនាទី​សកម្ម​ជាង​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ស៊ើបអង្កេត ប្រមូល​ភស្តុតាង និង​លាតត្រដាង​អត្តសញ្ញាណ​មន្ត្រី​គ្រាក់ៗ​ជា​បន្តបន្ទាប់​ដែល​កាង​ការពារ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នា​ពេល​កន្លង​ទៅ​នេះ។

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ក្រុមហ៊ុន​មន្ត្រី​នគរបាល និង​យោធា​ដែល​ការពារ​ទីតាំង​ឆបោក

0
ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ស៊ីជម្រៅ​ចុង​ក្រោយ​មួយ ដោយ​រក​ឃើញ​ថា ក្រុមហ៊ុន​សន្តិសុខ​យ៉ាងហោចណាស់ ៥ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា និង​មន្ត្រី​នគរបាល​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​យាម​កាម​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។

ថៃបង្កកទ្រព្យសម្បត្តិជាង​១ពាន់​លាន​ដុល្លារ​ពី​បណ្តាញ​មាន​ទំនាក់ទំនង​ជាមួយ​លោក ហ៊ុន សែន

0
ជនសង្ស័យសំខាន់ៗក្នុងសំណុំរឿងនេះរួមមាន អ្នកជំនួញជនជាតិអាហ្វ្រិកខាងត្បូង លោក បេន ស្មីត (Ben Smith) និងអ្នកជំនួញកម្ពុជា លោក យឹម លក្ខណ៍។ អ្នកជំនួញទាំងពីររូបនេះត្រូវបានសារព័ត៌មានរាយការណ៍ថា ធ្លាប់មានតួនាទី​ជាទីប្រឹក្សា​របស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។

ហូឡង់​បញ្ជូន​ចិន​ម្នាក់​ទៅ​កាត់​ទោស​នៅ​អាមេរិក​ករណី​លាង​លុយ និង​ឆបោក​នៅ​កម្ពុជា

0
រដ្ឋាភិបាល​អាមេរិក​ឱ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិក​ជិត ១៨០នាក់ (១៧៤) បាន​ក្លាយ​ជា​ជនរងគ្រោះ និង​ខាតបង់​ប្រាក់​រាប់​លាន​ដុល្លារ​ពី​បណ្ដាញ​មេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ចិន​រូប​នេះ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។