ស្លាក: ឆបោកតាមអនឡាញ
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាដេញថ្លៃលក់ទ្រព្យសម្បត្តិលោក ចេន ហ្ស៊ី ជាសាធារណៈដើម្បីយកលុយសងជនរងគ្រោះ
ពួកគាត់ជំរុញឱ្យកម្ពុជាសហការជាមួយស្ថាប័នអន្តរជាតិ និងប្រទេសពាក់ព័ន្ធដើម្បីបង្កើតមូលនិធិសម្រាប់ផ្ដល់សំណងដល់ជនរងគ្រោះដែលខាតបង់ប្រាក់ដោយសារការឆបោកតាមអនឡាញ។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។
អាជ្ញាធរមិនទាន់បង្ហាញវិធានការស៊ើបអង្កេតលើកូនប្រុសលោក យឹម ឆៃលី និងមន្ត្រីពាក់ព័ន្ធដែលជាប់សង្ស័យពីឧក្រិដ្ឋកម្មឆបោក
អ្នកឃ្លាំមើលយល់ថា ការខកខានមិនចាត់វិធានការម៉ឺងម៉ាត់លើមន្ត្រីជាន់ខ្ពស់ដែលជាប់សង្ស័យទាំងនេះ ទំនងដោយសារតែពួកគេជាប់ពាក់ព័ន្ធអំពើពុករលួយទ្រង់ទ្រាយធំ និងទទួលបានការកាងការពារពីអំណាចរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ដោយផ្ទាល់តែម្ដង។
កម្ពុជាបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍ ជិត ១ពាន់លានដុល្លារ និងតាមចាប់ខ្លួនជនសង្ស័យ ៣២នាក់
អ្នកឃ្លាំមើលយល់ថា ការប្រកាសតួលេខទាំងនេះមិនទាន់អាចបង្កើតទំនុកចិត្តដល់សហគមន៍អន្តរជាតិបាននៅឡើយទេ ដរាបណាប្រព័ន្ធដឹកនាំនៅកម្ពុជាខ្វះតម្លាភាព និងមិនមានការអនុញ្ញាតឱ្យស្ថាប័នអន្តរជាតិជំនាញចូលរួមពិនិត្យភស្តុតាងដោយឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់អាជ្ញាធរ។
អង្គការសិទ្ធិមនុស្សបង់ក្លាដែសស្នើកម្ពុជាបញ្ជូនពលករខ្លួនជិត ២ពាន់នាក់ទៅប្រទេសកំណើតវិញ
អង្គការសិទ្ធិមនុស្សដដែលបញ្ជាក់ថា ពលករបង់ក្លាដែសទាំងនោះត្រូវបានបណ្ដាញឧក្រិដ្ឋជនបោកបញ្ឆោត និងជួញដូរយកទៅបង្ខាំងធ្វើទារុណកម្មក្នុងមជ្ឈមណ្ឌល ដើម្បីបង្ខំឱ្យពួកគាត់ធ្វើការជាអ្នកឆបោកតាមអនឡាញ ខណៈអ្នកខ្លះទៀតត្រូវបានគេដកហូតឯកសារលិខិតឆ្លងដែនជាដើម។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា កំពុងស៊ើបអង្កេតបុគ្គលពាក់ព័ន្ធដែលកាសែតអន្តរជាតិលាតត្រដាងពាក់ព័ន្ធរឿងឧក្រិដ្ឋកម្មឆបោក
មន្ត្រីជាន់ខ្ពស់កម្ពុជាបញ្ជាក់ថា ក្រសួងស្ថាប័នជំនាញក៏កំពុងបើកការស៊ើបអង្កេតលើមន្ត្រីពាក់ព័ន្ធគ្រាក់ៗមួយចំនួនដូចគ្នា ក្រោយទូរស្សន៍អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) លាតត្រដាងពីទំនាក់ទំនងពួកគេជាមួយមេខ្លោងឆបោកជនជាតិខ្មែរដើមកំណើតចិនលោក តេង ភីពីង។
ក្រសួងមហាផ្ទៃការពារមន្ត្រីគ្រាក់ៗដែលមានទំនាក់ទំនងជាមួយមេខ្លោងឆបោកអនឡាញលោក តេង ភីពីង
ការចេញមុខការពារមន្ត្រីគ្រាក់ៗដោយអ្នកនាំពាក្យរូបនេះកើតឡើងក្រោយទូរទស្សន៍អន្តរជាតិល្បីឈ្មោះមួយគឺទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗនេះបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយដែលលាតត្រដាងអំពីសកម្មភាពរបស់មេខ្លោងឆបោកតាមអនឡាញជនជាតិខ្មែរដើមកំណើតចិនគឺលោក តេង ភីពីង (Deng Pibing) សូកប៉ាន់មន្ត្រីគ្រាក់ៗគ្រប់ច្រកល្ហក ដើម្បីបើកដំណើរការមជ្ឈមណ្ឌលឆបោកអនឡាញទ្រង់ទ្រាយធំ ព្រមទាំងកន្លែងជួញដូរផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀនដោយសេរីក្នុងតំបន់តារាសាគរ ខេត្តកោះកុង។
សាកសពជនជាតិបង់ក្លាដេសម្នាក់ត្រូវបានបញ្ជូនទៅស្រុកកំណើត ក្រោយរងទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា
កាសែតប្រទេសបង់ក្លាដេសរាយការណ៍ថា នៅមុនពេលយុវជនរូបនេះបានស្លាប់ បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជាបានជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់គាត់ ដែលមានជីវភាពក្រីក្រនៅប្រទេសបង់ក្លាដេសអស់ប្រមាណជាង ៧ពាន់ដុល្លារអាមេរិក។
អ្នកឃ្លាំមើលថា សារព្រមានរបស់ធនាគារជាតិជាការគំរាមកំហែងដល់សិទ្ធិសេរីភាពបញ្ចេញមតិ
ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជាប្រកាសថា នឹងចាត់វិធានការតាមច្បាប់លើបុគ្គលទាំងឡាយណាដែលផ្សព្វផ្សាយ ឬរិះគន់ពាក់ព័ន្ធនឹងវិបត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលកំពុងប្រឈមបញ្ហានៅកម្ពុជា។
ការបង្ក្រាបទីតាំងល្បែងនៅប៉ោយប៉ែតបង្កើតឲ្យមានការសង្ស័យថ្មីអំពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ
ការចុះបង្ក្រាបនេះជាសកម្មភាពវិជ្ជមាន ប៉ុន្តែវាក៏នាំឱ្យមានសំណួរថា ទីតាំងនោះបានដំណើរការយូរប៉ុនណាហើយ និងហេតុអ្វីអាជ្ញាធរមិនចាត់វិធានការតាំងពីមុន។














