អ្នកវិភាគ និងយុវជនរិះគន់លោក ហ៊ុន ម៉ានី រឿងគ្រោងរៀបចំនគរសង្ក្រាន្ត ខណៈទឹកដីកំពុងបាត់បង់
ពួកគាត់ថា លោក ហ៊ុន ម៉ានី ទំនងជាចង់បិទបាំងភាពកម្សោយ របស់មេដឹកនាំ ត្រកូល«ហ៊ុន» ដែលធ្វើឱ្យទឹកដីបាត់បង់ ហើយពលរដ្ឋរាប់ម៉ឺននាក់ កំពុងតែកើតទុក្ខ ព្រោះតែគ្មានដីធ្លី និងផ្ទះសម្បែងត្រឹមត្រូវ។
កម្ពុជាបណ្ដេញជនបរទេសរាប់ម៉ឺននាក់ ប៉ុន្តែបណ្ដាញឆបោកតាមអនឡាញនៅតែដំណើរការ
អ្នកធ្វើការលើវិស័យឆបោកតាមអនឡាញ និងអ្នកឃ្លាំមើលថា ក្រុមឧក្រិដ្ឋជននៅតែអាចប្រើប្រាស់ទីតាំងអគារតូចតាច ឬអគារដែលមានលក្ខណៈសាមញ្ញៗសម្រាប់ធ្វើជាមូលដ្ឋានអូសទាញជនបរទេសឱ្យប្រតិបត្តិការឆបោកលើជនរងគ្រោះនៅតាមបណ្ដាប្រទេសផ្សេងៗ។
អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត គួរតែចុះ «ចេញពីតំណែង» ដើម្បីឱ្យអ្នកមានសមត្ថភាពដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
ពួកគាត់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ដែលថា «មិនបានដឹង» ពីបណ្ដាញឧក្រិដ្ឋកម្មដែលបានដំណើរការជាយូរឆ្នាំក្នុងប្រទេសកម្ពុជា និងល្បីកក្រើកពេញពិភពលោកនោះគឺជាការឆ្លើយតបគ្មានទំនួលខុសត្រូវ និងដើម្បីបិទបាំងមេខ្លោងធំៗឱ្យបន្តដំណើរការឧក្រិដ្ឋកម្មខ្មៅងងឹតនេះបន្តទៀត។
កម្មការិនីម្នាក់ស្លាប់បន្ទាប់ពីធ្វើការរហូតដល់ដួលសន្លប់នៅតុដេរ
កម្មការិនីនៅរោងចក្រកាត់ដេរ Cambo Unisoll ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានធ្វើការរហូតដួលសន្លប់រហូតបាត់បង់ជីវិត នៅម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈនេះ។
ឡានដឹកកម្មករ៧០នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកខ្លះបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរ
ឡានដឹក កម្មកររោងចក្រកាត់ដេរ ចំនួន៧០នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិលេខ៨ ក្នុងខេត្តកណ្ដាល ដែលបណ្ដាលឱ្យអ្នកខ្លះបាក់ជើង បែកក្បាលធ្ងន់ធ្ងរ និង អ្នកខ្លះទៀត របួសស្រាល កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ខ្លះ និងនៅមន្ទីរ ពេទ្យបង្អែកខេត្តកណ្ដាលខ្លះ។
អ្នកឃ្លាំមើលសង្គមជំរុញឲ្យលោក ហ៊ុន ម៉ាណែត ចាត់វិធានការច្បាប់លើមន្ត្រីនិងឧកញ៉ាជាខ្នងបង្អែកឆបោកអនឡាញ ដើម្បីកុំឲ្យថៃយកលេសឈ្លានពានកម្ពុជា
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាត់វិធានការច្បាប់ និងដកតួនាទីមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាទាំងឡាយណាដែលត្រូវបានគេដឹងថា ជាខ្នងបង្អែកឲ្យមជ្ឈមណ្ឌលឆបោកអនឡាញ ទោះបីជាបុគ្គលទាំងនោះមានទំនាក់ទំនងជិតស្និទ្ធនឹងគ្រួសារអ្នកដឹកនាំយ៉ាងណាក៏ដោយ។
លោក ហ៊ុន ម៉ាណែត ថា ឧក្រិដ្ឋកម្មអនឡាញកំពុងបំផ្លាញកេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចកម្ពុជា
លោកអះអាងថា កម្ពុជាក៏ជាជនរងគ្រោះ និងមិនបានដឹងថា ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ជាមេខ្លោងធំនៃបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ។ ចំណែកឯអ្នកឃ្លាំមើលទាមទារឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងដោយសារតែអសមត្ថភាព និងគ្មានការទទួលខុសត្រូវ ជុំវិញរឿងឧក្រិដ្ឋកម្មដែលកំពុងរីករាលដាលនៅកម្ពុជា។
រដ្ឋមន្ត្រីមហាផ្ទៃប្ដេជ្ញាបង្ក្រាបអំពើជួញដូរមនុស្ស និងឆបោកតាមអនឡាញ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រកាសបន្តពង្រឹងវិធានការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញក្នុងពេលកម្ពុជាបន្តរងការរិះគន់ និងសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។
មន្ត្រីសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរភ្នំពេញស៊ើបអង្កេតករណីស្ត្រីជនជាតិចិនធ្លាក់ពីលើអគារស្លាប់
អ្នកជំនាញសិទ្ធិមនុស្សលើកឡើងថា សំណុំរឿងនៃជនបរទេសដែលស្លាប់ដោយសារធ្លាក់ពីលើអគារនាពេលកន្លងមក សមត្ថកិច្ចហាក់មិនបានស្រាវជ្រាវស្វែងរកការពិត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះឡើយ។
UN លាតត្រដាងពីការរំលោភបំពានធ្ងន់ធ្ងរលើជនរងគ្រោះរាប់ពាន់នាក់ក្នុងអគារឆបោកតាមអនឡាញនៅកម្ពុជា និងប្រទេសអាស៊ានផ្សេងទៀត
អ្នកឃ្លាំមើលបញ្ហាឧក្រិដ្ឋកម្មយល់ថា របាយការណ៍របស់អង្គការអន្តរជាតិនេះឆ្លុះបញ្ចាំងពីការពិតដែលឧក្រិដ្ឋជនបានពង្រីកបណ្ដាញឆបោកតាមអនឡាញនៅកម្ពុជាយ៉ាងឆាប់រហ័ស និងបង្ខាំងជនរងគ្រោះចម្រុះជាតិសាសន៍ឱ្យឆបោកលុយពលរដ្ឋនៃបណ្ដាប្រទេសជុំវិញពិភពលោក។



















