ពលរដ្ឋខ្មែរបានក្លាយជាគោលដៅបង្ក្រាបរបស់សមត្ថកិច្ចក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ
ចំណែក មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ពលរដ្ឋខ្មែរដែលចូលប្រឡូកក្នុងការងារឆបោកតាមអនឡាញ ក៏ជាជនរងគ្រោះនៃការល្បួងរបស់បណ្ដាញឧក្រិដ្ឋជនដោយសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់ ខណៈទីផ្សារការងារនៅកម្ពុជាមានភាពចង្អៀត និងមានប្រាក់ឈ្នួលថោក។
អ្នកឃ្លាំមើលថា អំពើពុករលួយ និងបក្ខពួកនិយម គឺជាឧបសគ្គកម្ចាត់គ្រឿងញៀន
ការលើកឡើងនេះ គឺបន្ទាប់សមត្ថកិច្ចបង្ហាញរបាយការណ៍ នៃបទល្មើស គ្រឿងញៀន ជាង ៦ពាន់ករណី ក្នុងរយៈពេលប្រមាណ ៦ខែ ឆ្នាំ២០២៦ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញមុខបំផ្លាញគ្រឿងញៀនរហូតដល់ ជាង ៥តោន។
ពលករខ្មែរ៤នាក់ធ្វើការលើទូកនេសាទនៅប្រទេសថៃបាត់ខ្លួន ក្រោយទូកជួបគ្រោះថ្នាក់
អ្នកការពារសិទ្ធិពលករចំណាកស្រុកយល់ថា ពលករខ្មែរ ដែលធ្វើការចុះទូតនេសាទ ភាគច្រើនប្រឈមហានិភ័យខ្ពស់ នៅពេលរដូវភ្លៀង។
អាមេរិកជំរុញឱ្យកម្ពុជាបង្ក្រាបអ្នកនៅពីក្រោយបណ្ដាញឆបោកអនឡាញយកមកផ្ដន្ទាទោសតាមច្បាប់
អ្នកឃ្លាំមើលលើកឡើងថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកសេរីធំៗនៅមិនទាន់មានទំនុកចិត្តលើបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅឡើយ ដោយសារតែរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈស៊ើបអង្កេត និងអនុវត្តច្បាប់លើក្រុមឧកញ៉ា និងឈ្មួញគ្រាក់ៗ ដែលរងការចោទប្រកាន់ថា កាងពីក្រោយឧស្សាហកម្មឆបោកតាមអនឡាញ។
អតិថិជនទិញផ្ទះក្រុមហ៊ុនភូមិខ្មែរថា អាជ្ញាធរ ខេត្តស្វាយរៀងលែងឆ្លើយតបនឹងការទាមទាររបស់ពលរដ្ឋ
សង្គមស៊ីវិលថា បើរដ្ឋាភិបាលមិនដោះស្រាយ ឱ្យ មានតម្លាភាពទេ នោះនឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿ ហើយនឹងប៉ះពាល់ដល់ សេដ្ឋកិច្ចជាតិទាំងមូល។
អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិចិនម្នាក់តវ៉ារឿងលុយជាប់គាំងនៅហួយវ័ន ផេ ទៅប្រទេសចិនវិញ
ជនរងគ្រោះដដែលសង្ស័យថា ការត្រឡប់ទៅប្រទេសកំណើតវិញនេះ អាជ្ញាធរកម្ពុជាអាចដាក់បម្រាម លោក ខឺ ស៊ាវវ៉េ មិនឱ្យវិលត្រឡប់ចូលកម្ពុជាវិញទេ។
៦ខែដើមឆ្នាំ២០២៦ កម្ពុជាបណ្តេញជនបរទេសជាង ១៦,០០០ នាក់ពាក់ព័ន្ធ Online Scams
អ្នកឃ្លាំមើលសង្គម ថា តួលេខរបស់ក្រសួងមហាផ្ទៃមិនឆ្លុះបញ្ចាំងទំហំជាក់ស្តែង ដូចការវាយតម្លៃរបស់ស្ថាប័នជំនាញអន្តរជាតិមួយចំនួននោះទេ។
សារព័ត៌មានអន្តរជាតិបន្តបង្ហាញទីតាំងមជ្ឈមណ្ឌលឆបោកអនឡាញនៅតំបន់អូរស្មាច់
អ្នកឃ្លាំមើលរិះគន់ថា ការបរាជ័យរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញបានធ្វើឱ្យប្រជាជនខ្មែរទាំងមូលរងភាពអាម៉ាស់លើឆាកអន្តរជាតិ និងថែមទាំងបង្កើតឱកាសឱ្យភាគីថៃប្រើលេស ដើម្បីឈ្លានពានទឹកដីកម្ពុជា។
ក្រុមអតិថិជន ហួយវ័ន ផេ បន្តតវ៉ាមុខស្ថានទូតចិនទាមទារលុយ និងទាមទារឱ្យដោះលែងជនរងគ្រោះ
ចំណែក អ្នកជំនាញសិទ្ធិមនុស្ស ចាត់ទុកការចាប់ខ្លួនអ្នកតវ៉ាទាមទារលុយរបស់ខ្លួនមកវិញនេះថា ជាទង្វើបំពានច្បាប់ និងជាការគំរាមកំហែង ដើម្បីបំបាក់ស្មារតីជនរងគ្រោះផ្សេងទៀតមិនឱ្យបន្តទាមទារយុត្តិធម៌។
លោក ហ៊ុន សែន លើកលែងទោសឱ្យជនជាតិបែលហ្ស៊ិក ដែលជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងគ្រឿងញៀនឆ្លងដែន
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនរិះគន់ចំពោះការលើកលែងទោសនេះ និងទទូចឱ្យអាជ្ញាធរយកចិត្តទុកដាក់លើករណីអ្នកជាប់ឃុំជនជាតិខ្មែរមួយចំនួន ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធ



















