ទាហាន​ខ្មែរ​ម្នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះព្រៃ​នៅ​តំបន់​ប្រាសាទ​តា​មាន់ធំ

0
ប្រភព​បាន​អះអាង​ថា ទាហាន​ខ្មែរ​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នោះ គឺ​លោក រៀម ឃឿន ជា​ទាហាន​ប្រចាំការ​នៅ​តំបន់​ប្រាសាទ​តា​​មាន់ធំដែល​បាន​បាត់​ខ្លួន កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ បន្ទាប់ពី​លោក​បាន​ទទួល​ភារកិច្ច​ឱ្យ​ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ នៅ​តំបន់​នោះ។

អ្នក​មាន​អំណាច​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អនឡាញ​នៅតែ​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់

0
អ្នកឃ្លាំមើល​ថា ក្រុម​ឧកញ៉ា​ខិលខូច​ទាំងនេះ​ជា​អ្នក​ចិញ្ចឹម​សេដ្ឋកិច្ច​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​គ្មាន​នរណា​ហ៊ាន​ចាត់វិធានការ​ច្បាប់​លើ​ពួកគេ។

អ្នកជំនាញ​ព័ត៌មាន និង​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន​អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​អ្នក​កាសែត​ផ្សាយ​រឿង​ឆបោក​អនឡាញ

0
ការជំរុញ​នេះ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន អះអាង​ថា ខ្លួន​កំពុង​តាមដាន​ករណី​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃទី៣ ខែ​កុម្ភៈ។

អ្នកឃ្លាំមើលថា អ្នក​មាន​អំណាច​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ក្រៅ​សំណាញ់​ច្បាប់

0
អ្នកឃ្លាំមើល​ថា សេដ្ឋកិច្ច​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដួល​រលំ ទើប​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ចាត់​វិធាន​លើ​មេខ្លោង​អ្នក​មាន​អំណាច​ដែល​កាង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ជូន​ដល់​ជនភៀសសឹក ខណៈ​ពួកគាត់​កំពុង​ខ្វះខាត​ជីវភាព

0
ពួកគាត់​ថា ការ​ផ្ដល់​នូវ​ប័ណ្ណ​សមធម៌ អាច​កាត់បន្ថយ លើ​ការ​ចំណាយ​ថ្លៃ​ព្យាបាល​ជំងឺ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​អាច​បាន​ប្រាក់ឧបត្ថម្ភ ប្រចាំខែ គ្រាន់​ទុក​ចំណាយ​លើ​ការ​ហូបចុក​ប្រចាំថ្ងៃ របស់​ជនភៀសសឹក។

អាដហុក​ដាក់​លិខិត​ស្នើ​តុលាការខេត្ត​បន្ទាយមានជ័យ​ដោះលែង​អ្នកកាសែត​ផ្សាយ​រឿង​ឆបោក​អនឡាញ

0
សមាគម​ការពារ​សិទិ្ធមនុស្ស​អាដហុក លើកឡើង​ក្នុង​លិខិត​ដែល​បាន​ដាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី​១១ ខែកុម្ភៈ​ថា លោក ហែម វណ្ណា ជា​ចាងហ្វាង​ការផ្សាយ​ព័ត៌មាន HVNN TV online ដែល​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​កម្ចាត់​អំពើ​ឆបោក​តាម​អន​ឡាញ​ចេញពី​កម្ពុជា។

អាជ្ញាធរ​កម្ពុជា​អះអាង​ថា បិទ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជិត ២​រយ​ទីតាំង

0
មន្ត្រីជាន់ខ្ពស់​កម្ពុជា​អះអាង​ថា សមត្ថកិច្ច​បាន​បិទ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជិត ២​រយ​ទីតាំង និង​ឃាត់ខ្លួន​ជនសង្ស័យ​យ៉ាង​ហោច ១៧៣​នាក់​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។

អំពើពុករលួយ​កើន​ឡើង ក្រោម​ការ​ដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត

0
អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា អំពើ​ពុករលួយ បាន​កើនឡើង ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់​ឆ្នាំ​២០២៥ ដោយសារតែ ការ​ធ្លាក់​ចុះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​កង្វះ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។

អ្នកឃ្លាំមើល​ថា ការ​បង្ក្រាប​ទីតាំង​អនឡាញ​​តូចតាច ដូច​លាក់បាំង​ឱ្យ​ឧក្រិដ្ឋជន​ធំៗ​បន្ត​​នៅ​តំបន់​ផ្សេងៗ

0
ពួកគាត់​ថា ការ​បង្ក្រាប​ទីតាំង​អគារ​អនឡាញ​ដោយ​ចាប់​តែ​ជនល្មើស​តូចតាច និង​មិន​ចាប់​មេខ្លោង​ធំៗ​នោះ​គឺជា​ការ បើកឱកាស​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ធំៗ​ទាំងនោះ​បើក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​តំបន់​ផ្សេងៗ ដើម្បី​ធានា​ប្រភព​លុយ​ចិញ្ចឹម​គណបក្ស​កាន់អំណាច។

លោក ស ថេត ប្ដេជ្ញា​ថា នឹង​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដល់ទី​បញ្ចប់ តែ​ពលរដ្ឋ​គ្មាន​ទំនុកចិត្ត

0
អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត ប្ដេជ្ញា​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ បន្ទាប់​ពី​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បានការ​ពារ​ឧក្រិដ្ឋជន និង​ព្យាយាម​បំបិទ​ព័ត៌មាន​ឧក្រិដ្ឋកម្ម​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ អ្នកឃ្លាំមើល​មិន​រំពឹង​ថា មេខ្លោង​ធំៗ​នឹង​ត្រូវ​បាន​ចាប់ខ្លួន និង​យល់ថា យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​របស់​ត្រកូល ហ៊ុន ដើម្បី​គេច​ចេញ​ពី​ការរិះគន់ និង​សម្ពាធ​អន្តរជាតិ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ក្រាញ​អំណាច​របស់​ខ្លួន។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។