ជនរងគ្រោះ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បង្ហាញ​ពី​ទង្វើ​ខុសច្បាប់របស់​រដ្ឋាភិបាល​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស

0
ពួកគាត់​បាន​លើ​ឡើងពី​ក្ដី​បារម្ភ​ជុំវិញបញ្ហា​ដែលរដ្ឋាភិបាល​បន្ត ធ្វើទុក្ខបុកម្នេញ មក​លើ​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង សហជីព ដែល​ជា​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ថៃ​កំពុង​ពន្លឿន​កសាង​សំណង់​នៅ​លើ​ទឹកដី​ខ្មែរ​តាម​ព្រំដែន ខណៈ​ក្រុងភ្នំពេញ​​នាំគ្នា​ទះដៃ​សម្ពោធ​រូបគំនូរ

0
មន្ត្រី​បក្ស​ប្រឆាំង​ថា សកម្មភាព​នេះ គ្មាន​ប្រយោជន៍​ផ្នែក​យុទ្ធសាស្ត្រ​សម្រាប់​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ថៃ​នោះ​ឡើយ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ មាន​អារម្មណ៍​កម្សត់។

អ្នកឃ្លាំមើល​សង្គម​អំពាវនាវ​ឲ្យ​ថៃគោរព​ច្បាប់​អន្តរជាតិ និង​បើក​ការ​ចរចា​រឿង​ព្រំដែន​ជាមួយ​កម្ពុជា

0
កា​អំពាវនាវ​នេះ​បន្ទាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ​លោក ស៊ី​ហា​សាក់ ភួងកេតកែវ (Sihasak Phuangketkeow) គម្រាម​ថា តើ​កម្ពុជា​ចង់បាន​សន្តិភាព ឬ​ចង់​ឈ្លោះ​ជាមួយ​ថៃ​បន្ត​ទៀត។

សហគមន៍​ស្នើ​​បញ្ឈប់​ការ​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​នៅ​មណ្ឌលគិរី ដែល​បង្ក​ផល​ប៉ះពាល់​បរិស្ថាន និង​ពលរដ្ឋ

0
ប្រជាពលរដ្ឋ​នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ការរុករក​រ៉ែ​មាស របស់​ក្រុមហ៊ុន អន្ទ្រង មេធល (Antrong Metals) ពីព្រោះ​គម្រោង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ពលរដ្ឋ ដែល​កំពុង​រស់នៅ​តំបន់​នោះ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា និង​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ។

មន្ត្រី​បក្ស​កម្លាំង​ជាតិ​សាទរ​ចំពោះ​ការ​ដោះលែង​លោក ស៊ុន ចន្ធី ពី​ពន្ធនាគារ

0
មន្ត្រីជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ និង​សង្គម​ស៊ីវិល យល់​ថា ការ​ការ​ដោះលែង លោក ស៊ុន ចន្ធី ឱ្យ​មាន​សេរីភាព​ឡើងវិញ គឺជា​រឿង​ល្អ និង​ស្នើ​ឱ្យ​មានការ​ដោះលែង អ្នក​ទោស​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស ដទៃទៀត ឱ្យ​មាន​សេរីភាព​ដូចគ្នា​ដែរ ដើម្បី​ផ្សះផ្សា​ជាតិ​ឡើងវិញ។

អ្នកឃ្លាំមើល​សង្គម​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​ងាក​មក​រួបរួម​ជាតិ​ដើម្បី​ការពារ​ជាតិ​ពី​ការឈ្លានពាន​របស់​បរទេស

0
អ្នកនយោបាយ​ប្រឆាំង​និង​អ្នកឃ្លាំមើល​សង្គម គាំទ្រ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​ធ្វើ​សម្បទាន​ដល់​ប្រជាជាតិ​ខ្មែរ​គ្រប់​និន្នាការ​ដើម្បី​បង្កើត​កម្លាំង​រឹងមាំ​ការពារ​ជាតិ​ពី​ការឈ្លានពាន ក្រោយ​ពី​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាល​មិន​បោះបង់​កាតព្វកិច្ច​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ទឹកដី​ជាតិ​ឡើយ។

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​សំណើ​ទៅ​សភា មុន​ជួល​កោះ និង​ផ្តល់​សម្បទាន​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន

0
ពួកគាត់​យល់​ថា ការ​ធ្វើ​បែបនេះ ដើម្បី​ធ្វើ​ឲ្យ​ការ​វិនិយោគ​មាន​តម្លាភាព និង​ជៀសវាង​នូវ​បញ្ហា​ចម្រុង​ច​ម្រះ​ដូច​ពេល​កន្លង​មក។ ការ​លើកឡើង​នេះ​គឺ​បន្ទាប់ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញមុខ​បដិសេធ​ថា រាជរដ្ឋាភិបាល​មិនដែល​មានការ​លក់​កោះ​ណាមួយ​នៅ​ដែនសមុទ្រ​កម្ពុជា​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។

អ្នកឃ្លាំមើល​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​​ត្រកូលហ៊ុន​អាច​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​បាន​ទេ

0
អ្នកឃ្លាំមើល​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត អាច​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​បាន​ដោយ​ប្រសិទ្ធភាព​ទេ ព្រោះ​អន្តរជាតិ​រកឃើញ​ថា មន្ត្រី​កំពូលៗ និង​ក្រុម​គ្រួសារ​របស់​ពួកគេ រួម​ទាំង​ក្រុម​ឧកញ៉ា​មួយចំនួន​បាន​យក​ប្រទេស​កម្ពុជា​ទៅ​រក​ស៊ី​ខុសច្បាប់​រួមគ្នា។

ស្នងការ​រង​ម្នាក់​ស្នើ​ក្រសួងមហាផ្ទៃ​ឱ្យ​ផ្ដល់​យុត្តិធម៌​ករណី​ស្នងការ​ចោទ​ថា ពួកគេ​ ២១នាក់ រត់ចោល​សមរ​ភូមិ

0
​ស្នងការ​រង​ខេត្តបន្ទាយមានជ័យ​ម្នាក់​ស្នើ​ក្រសួងមហាផ្ទៃ ឱ្យ​ផ្ដល់​យុត្តិធម៌​ដល់​ខ្លួន និង​កងកម្លាំង​ជួរមុខ ២០​នាក់​ទៀត ដែល​ត្រូវ​ស្នងការ​ចោទ​ប្រកាន់ និង​គំរាម​ដាក់​ទោស​ថា បាន​រត់ចោល​សមរភូមិ​ប្រយុទ្ធ ដែល​ពួកគេ​ថា ជា​ការ​បំបាក់ទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រឈម​ស្លាប់​រស់នៅ​សមរភូមិ​មុខ ពី​ការពារ​ការ​ឈ្លានពាន​របស់​ថៃ។

ថៃ​បន្ត​យក​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​តំបន់​មុំ​បី មក​គំរាម​វាយប្រហារ​កម្ពុជា​ដោយ​ប្រើ​លេស​ការពារ​ខ្លួន

0
ទន្ទឹម​គ្នា​នេះ ក្រុម​យោធា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​មួយ​ចំនួន បាន​ចោទប្រកាន់​កម្ពុជា ថា​បាន​រក្សាទុក​នូវ​អាវុធ​ខុសច្បាប់ ការ​​​ជីក​លេណដ្ឋាន​ថ្មី និង​ចល័ត​ទ័ព​បន្ថែម ដែល​ពួកគេ​ចោទ​ថា ជា​ការ​បំពាន​បទ​ឈប់​បាញ់។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។