អ្នកឃ្លាំមើលលើកឡើងថា សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនអាចស្ដារជំនឿសាធារណជនលើការអនុវត្តច្បាប់ស្មើភាពគ្នាក្នុងករណីកូនប្រុសមេប៉ូលិសផ្កាយ១ ម្នាក់បើកឡានទំនើបបុករះបណ្ដាលឱ្យមនុស្ស ៦នាក់ស្លាប់នៅបាត់ដំបងបានឡើយ។ ផ្ទុយទៅវិញ មហាជនកាន់តែអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ ព្រោះច្បាប់ត្រូវបានអ្នកមានអំណាចជាន់ឈ្លីតាមការប្រព្រឹត្តពុករលួយ និងបក្ខពួកនិយម។ ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធតាមចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ ក្រោយមហាជនរិះគន់ការអនុវត្តច្បាប់ស្តង់ដារពីរ។
អ្នកឃ្លាំមើលសង្គមកម្ពុជាទទូចឲ្យរដ្ឋាភិបាលផ្ដន្ទាទោសជនល្មើសជាមុន មុនបញ្ជូនទៅប្រទេសកំណើត
ក្រសួងមហាផ្ទៃកម្ពុជាបានធ្វើបត្យាប័ន លោក លី សុង (Li Xiong) ដែលជាប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ទៅប្រទេសចិនវិញ ដើម្បីបន្តនីតិវិធីតាមច្បាប់។






