ស្លាក: គ្រោះថ្នាក់ចរាចរណ៍

កូន​អ្នក​មាន​អំណាច​បើកឡាន​បុក​ពលរដ្ឋ ៦​នាក់​ស្លាប់​នៅ​ខេត្ត​បាត់ដំបង​សារភាព​ថា រូបគេ​ជា​ជន​បង្ក

0
អ្នកឃ្លាំមើល​រិះគន់​ថា ការ​ពន្យារ​ពេល​នាំ​ជន​បង្ក​មក​អនុវត្ត​ច្បាប់ គឺជា​កលល្បិច​របស់​ឪពុក​របស់​ជន​បង្ក​ដែល​មាន​ទាំង​អំណាច និង​ទឹក​លុយ​ក្នុង​ការ​ឃុបឃិត​ជាមួយ​បក្ខពួក​របស់​ខ្លួន ដើម្បី​ជួយ​ឱ្យ​កូនប្រុស​អាច​គេច​ផុត​ពី​ការ​ទទួល​ទោស​តាមផ្លូវ​ច្បាប់។

អ្នកឃ្លាំមើល​ថា សារ​លោក ហ៊ុន ម៉ាណែត មិន​អាច​ស្អំ​ចិត្ត​មហាជន​រឿង​កូន​អ្នកធំ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស ៦​នាក់​បាន​ឡើយ

0
ប្រតិកម្ម​នេះ កើតឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ចាប់​ជន​បង្ក​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ក្រោយ​មហាជន​រិះគន់​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ។

អ្នកឃ្លាំមើល​សង្គម​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​ជនល្មើស​ជាមុន មុន​បញ្ជូន​ទៅ​ប្រទេស​កំណើត

0
​ក្រសួងមហាផ្ទៃ​កម្ពុជាបាន​ធ្វើ​បត្យាប័ន លោក លី សុង (Li Xiong) ដែល​ជា​ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ទៅ​ប្រទេស​ចិន​វិញ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់។