ស្លាក: ហ៊ុនម៉ាណែត
អ្នកតាមដានសង្គមជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្រួមក្រសួងនិងកាត់បន្ថយមន្ត្រីក្របខណ្ឌនយោបាយដើម្បីបង្កើនប្រសិទ្ធភាពការងារ
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី ប្រកាសថា ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នចំនួន១២ បានលុបអគ្គនាយកដ្ឋានចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
សមត្ថកិច្ចខេត្តបាត់ដំបងចាប់ផ្សឹកព្រះសង្ឃមួយអង្គដែលបញ្ចេញមតិរឿងព្រំដែន
សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ផ្សឹកព្រះភិក្ខុ ជា វុទ្ធី នៅថ្ងៃទី១ ខែមេសា ដោយសារព្រះអង្គបង្ហោះសារនិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃនៅលើ បណ្ដាញសង្គមហ្វេសប៊ុក
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យអាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់បទល្មើសអនឡាញកុំឱ្យប៉ះពាល់ដល់ការវិនិយោគ
អ្នកវិភាគថា ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡានេះ ទំនងជាមិនមានប្រសិទ្ធភាពនោះទេ ខណៈបញ្ហានេះបានចាក់ស្រេះយ៉ាងជ្រៅ ហើយពុំទាន់ចាប់មេខ្លោងធំៗ ជាជនជាតិខ្មែរមកផ្ដន្ទាទោស។
ក្រុមហ៊ុនទូទាត់លុយខុសច្បាប់នៅកម្ពុជាកំពុងកើនឡើង ខណៈអាជ្ញាធរមិនចាត់វិធានការក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ
ធនាគារជាតិនៃកម្ពុជាបានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ចំពោះអំពើឆបោកតាមអនឡាញ និងការខាតបង់លុយកាក់ដោយសារតែពាក់ព័ន្ធនឹងក្រុមហ៊ុន «ផាយ ឬផាយ ផេ» ដែលកំពុងដំណើរការអាជីវកម្មហិរញ្ញវត្ថុដោយខុសច្បាប់នៅលើទឹកដីកម្ពុជា។
មេដឹកនាំត្រកូលហ៊ុនរងការរិះគន់ថា ផ្ដល់ជម្រកឱ្យអ្នកជំនួញឧក្រិដ្ឋជនតៃវ៉ាន់ដែលត្រូវឃាតករបាញ់សម្លាប់នៅខេត្តព្រះសីហនុ
ការរិះគន់នេះ គឺដោយសារតែបុរសជនជាតិតៃវ៉ាន់រូបនោះគឺជាអ្នកជំនួញដែលពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងបើកបនល្បែងស៊ីសងខុសច្បាប់ និងត្រូវបានតុលាការតៃវ៉ាន់ចេញដីកាចាប់ខ្លួនតាំងពីឆ្នាំ២០២៤ មុនពេលគេត្រូវបាញ់សម្លាប់លើទឹកដីកម្ពុជា។
អាដហុកថា ការប្រើច្បាប់ព្រហ្មទណ្ឌដើម្បីគ្រប់គ្រងមតិរិះគន់ ប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា
អាដហុកថា ការរឹតត្បិតសេរីភាព បញ្ចេញមតិ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
រដ្ឋាភិបាលប្រើប្រាស់ច្បាប់ជាឧបករណ៍កម្ចាត់គូប្រជែងនយោបាយ «នាំឱ្យប្រព័ន្ធដឹកនាំរដ្ឋគ្រប់គ្រងតាមបទបញ្ជា»
។ រដ្ឋាភិបាលប្រើប្រាស់នីតិវិធីច្បាប់ ដោយចោទប្រកាន់តាមតុលាការ ដើម្បីបង្អាក់ បំបាក់ស្មារតី ឬលុបបំបាត់គូប្រជែង។
ការសុំឱ្យពលរដ្ឋបរិច្ចាគដល់កងទ័ពជួរមុខបង្ហាញថា «រដ្ឋខ្វះលុយនិងជាល្បិចស្ទង់ជំហរពលរដ្ឋក្នុងសង្គ្រាមកម្ពុជា-ថៃ»
ការប្រកាសជាសាធារណៈបែបនេះគឺបង្ហាញយ៉ាងច្បាស់ថា លោកហ៊ុន ម៉ាណែត ពុំមានលទ្ធភាពដឹកនាំប្រទេសនោះទេ ពីព្រោះក្នុងរយៈពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីជាងពីរឆ្នាំមកនេះបានធ្វើឲ្យបាត់ទឹកដីជាច្រើនកន្លែងដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា និងធ្វើឲ្យប្រទេសថៃមើលងាយកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធីព្រមានចេញតវ៉ាឆាប់ៗបើគ្មានដំណោះស្រាយ
ការព្រមាននេះ បន្ទាប់ពីសំណុំរឿងឆបោកប្រាក់ពលរដ្ឋ ប្រមាណ ៣០០ លានដុល្លារ បន្តអូសបន្លាយដោយគ្មានដំណោះស្រាយ បើទោះបីជាពលរដ្ឋ ស្វែងរកកិច្ចអន្តរាយគមន៍ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឲ្យជួយក៏ដោយ។














