
ថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២៦ នេះ គឺជាខួបគម្រប់ ៧៧ ឆ្នាំនៃការកាត់ទឹកដីកម្ពុជាក្រោមពីសំណាក់អាណានិគមបារាំងទៅឱ្យប្រទេសវៀតណាម។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍ ដោយគូសបញ្ជាក់ថា ជាង ៧ ទសវត្សរ៍មកនេះ ពលរដ្ឋខ្មែរក្រោមត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត ពីសំណាក់អាជ្ញាធរវៀតណាម មានជាអាទិ៍ ការចាប់ខ្លួនដាក់ពន្ធនាគារ និងផ្ដន្ទាទោសសកម្មជនខ្មែរក្រោម ទាំងអយុត្តិធម៌ ជាដើម។






