
នៅព្រឹកព្រលឹមថ្ងៃទី១១ ខែធ្នូ នេះ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ តាមបណ្តោយព្រំដែន។ នៅក្នុងសមរភូមិប្រយុទ្ធនេះ ភាគីទាំងពីរបានបាញ់ផ្លោងកាំភ្លើងធំ កាំភ្លើងត្បាល់ និងអាវុធធុនធ្ងន់ជាបន្តបន្ទាប់ ដើម្បីយកប្រៀបលើគូភាគី។
ជាមួយគ្នានេះ អាជ្ញាធរខេត្តត្រាតរបស់ថៃ បានប្រកាសតាមស្ថានីយ៍វិទ្យុឱ្យប្រជាពលរដ្ឋថៃទាំងអស់ជម្លៀសចេញពីតំបន់តាមបណ្តោយព្រំដែនជាបន្ទាន់ ដោយសារការប្រយុទ្ធគ្នា មានសភាពកាន់តែខ្លាំងឡើង។
តំបន់ជាប់ខេត្តត្រាតរបស់ថៃ គឺជាប់នឹងខេត្តពោធិ៍សាត់ តំបន់ថ្មដា និងខេត្តកោះកុង៕










