កម្ពុជា​ច្រាន​ចោល​ការ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ដែល​ចោទ​កម្ពុជា​ថា ជួល​ទាហាន​បរទេស

0
120
សេចក្ដីបដិសេធរបស់ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ពិការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Thai Tribune និង​ផេក​ហ្វេសប៊ុក Army Military Force នៅ​រសៀល​ថ្ងៃទី១១ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​ក្រសួងការពារជាតិកម្ពុជា
សេចក្ដីបដិសេធរបស់ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ពិការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Thai Tribune និង​ផេក​ហ្វេសប៊ុក Army Military Force នៅ​រសៀល​ថ្ងៃទី១១ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​ក្រសួងការពារជាតិកម្ពុជា

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ថៃ​ដែល​ចោទ​ប្រកាន់​កម្ពុជា​ថា បាន​ប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​បរទេស​មក​ជួយ​បង្ហោះ​ដ្រូន​អត្តឃាត ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃទី១១ ធ្នូ ដោយ​ហៅ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Thai Tribune និង​ផេក​ហ្វេសប៊ុក Army Military Force បាន​ចោទ​លាប​ពណ៌​តែ​ប៉ុណ្ណោះ។

ក្រសួងការពារជាតិ​កម្ពុជា​ទាត់ចោល​ខ្លឹមសារ​ដែល​បាន​ចុះផ្សាយ​នេះ និង​អះអាង​ថា ជា​ព័ត៌មាន​ភូត​កុហក និង​ជា​ព័ត៌មាន​ប្រឌិត ក្លែងក្លាយ។

ក្រសួង​បន្ត​ថា កម្ពុជា​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​ចេតនា ក្នុង​គោលដៅ​បង្វែរ​ការ​ចាប់អារម្មណ៍​អំពី​ការ​រំលោភបំពាន​ច្បាប់​អន្តរជាតិ​របស់​ខ្លួន​ដោយ​លាប​ពណ៌​កម្ពុជា ដើម្បី​យក​លេស​ប្រើប្រាស់​អាវុធ​កាន់តែ​សាហាវ​មក​លើ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ