យោធា​ថៃ​ចាប់ខ្លួន​អតីត​ប្រពន្ធ​មេភូមិ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​ស្រះកែវ ដោយ​ចោទ​ថា ជា​ចារកម្ម​យោធា​ខ្មែរ

0
350
លោកស្រី ថង ឡាត់ (រូប​កណ្ដាល) ពេល​ត្រូវ​អាជ្ញាធរ​ខេត្ត​ស្រះកែវ របស់​ថៃ ចាប់​ខ្លួន​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​កាសែត Thaipost
លោកស្រី ថង ឡាត់ (រូប​កណ្ដាល) ពេល​ត្រូវ​អាជ្ញាធរ​ខេត្ត​ស្រះកែវ របស់​ថៃ ចាប់​ខ្លួន​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​កាសែត Thaipost

យោធភូមិភាគ​១ បាន​ឆ្មក់​ចូលចាប់​ខ្លួន​មនុស្ស​ម្នាក់ ដែល​គេ​អះអាង​ថា ជា​អតីត​ភរិយា​របស់​មេភូមិ​ខ្មែរ ឈ្មោះ​លី គឺ​លោកស្រី ថង ឡាត់ នៅ​ឃុំ​គោកស៊ូង ខេត្ត​ស្រះកែវ ដោយ​សង្ស័យ​ថា ជា​ចារកម្ម​យោធា​របស់​កម្ពុជា។

អាជ្ញាធរ​ខេត្ត​ស្រះកែវ បាន​អះអាង នៅ​ថ្ងៃទី​១១ ខែធ្នូ ថា ជនសង្ស័យ គឺ​លោកស្រី ថង ឡាត់ ត្រូវ​បាន​ឃុំខ្លួន និង​សួរចម្លើយ​ក្រោម​ច្បាប់អាជ្ញាសឹក បន្ទាប់ពី​បាន​បង្ហាញ​នូវ​សកម្មភាព​ដែល​គួរ​ឱ្យ​សង្ស័យ និង​ក្រោយ​មានការ​ឆែកឆេរ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​ស្រី។

កន្លងទៅ លោកស្រី ថង ឡាត់ ដែល​គេ​អះអាង​ថា ជា​ប្រពន្ធ​របស់​មេភូមិ​ខ្មែរ ឈ្មោះ​លី នោះ ធ្លាប់​បាន​លើកឡើង​អំពី​ប្រវត្តិ​ភូមិសាស្ត្រ​ភូមិ​ណងចាន់ ថា ជា​របស់​កម្ពុជា ដែល​ធ្វើ​ឱ្យ​អ្នក​ជាតិនិយម​ថៃ ខឹង​សម្បារ និង​ថ្កោលទោស​លោកស្រី រហូត​ស្នើ​ឱ្យ​ប៉ូលិស​ចាប់ខ្លួន ដោយ​ចោទ​ថា ជា​ជន​ក្បត់ជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ