យោធា​ថៃ​បាញ់​កាំភ្លើង​ធុន​ធ្ងន់​ចូល​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅលូន ខេត្តបាត់ដំបង

0
157
មន្ត្រី​ប៉ូលិស​ខ្មែរ​បង្ហាញ​គ្រាប់​កាំភ្លើង​ធុន​ធ្ងន់​ដែល​យោធា​ថៃ​បាញ់​ចូល​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅលូន ខេត្តបាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្រ្តា
មន្ត្រី​ប៉ូលិស​ខ្មែរ​បង្ហាញ​គ្រាប់​កាំភ្លើង​ធុន​ធ្ងន់​ដែល​យោធា​ថៃ​បាញ់​ចូល​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅលូន ខេត្តបាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្រ្តា

យោធា​ថៃ​បាញ់​កាំភ្លើង​ធុន​ធ្ងន់​ចូល​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅលូន ខេត្តបាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ធ្នូ។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​លោក នេត្រ ភក្រ្តា ចុះ​ផ្សាយ​នៅ​រសៀល​ដដែល។

លោក នេត្រ ភក្រ្តា អះអាង​ថា យោធា​ថៃ​បាន​យក​ទីតាំង​ជនស៊ីវិល​ជា​មុខ​សញ្ញា​នៃ​ការ​វាយ​ប្រហារ​របស់​ខ្លួន។ ទោះ​យ៉ាងណា​លោក​ពុំ​បញ្ជាក់​ថា មាន​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យ​រង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​បែក​ទាំង​នេះ។ តែ​យ៉ាងណា​លោក​បាន​បង្ហាញ​រូបភាព​គ្រាប់​កាំភ្លើង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់​ផ្ទុះ​ក្នុង​បរិវេណ​មន្ទីរពេទ្យ។

គិត​ត្រឹម​ម៉ោង ៤​រសៀល​នេះ ពលរដ្ឋ​ស៊ីវិល​កម្ពុជា​បាន​ស្លាប់ ១០​នាក់ ក្នុង​នោះ​មាន​ទារក​ម្នាក់ និង​អ្នក​រង​របួស​ជិត ៦០នាក់ ដោយសារ​ការ​វាយ​ប្រហារ​របស់​​យោធា​ថៃ​ចូល​ទឹកដីខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ