

អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានលើកឡើងថា តាមរដ្ឋធម្មនុញ្ញ ប្រទេសថៃនឹងត្រូវរៀបចំការបោះឆ្នោតមិនឱ្យលើសរយៈពេលពី៤៥-៦០ថ្ងៃ បន្ទាប់ពីព្រះមហាក្សត្រថៃបានសម្រេចនៅយប់ថ្ងៃទី១១ ខែធ្នូនេះ ឱ្យរំលាយសភា តាមការស្នើសុំភ្លាមៗរបស់លោកនាយករដ្ឋមន្ត្រីលោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul។
លោក សេង វណ្ណលី បានបន្តថា អំឡុងពេល៤៥-៦០ថ្ងៃនេះ សិទ្ធិសម្រេចក្នុងជម្លោះព្រំដែនជាមួយកម្ពុជា នឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុមយោធា ហើយនឹងអាចធ្វើឱ្យការប្រយុទ្ធគ្នានៅតាមព្រំដែនប្រទេសទាំងពីរ កាន់តែក្ដៅគគុក ប្រសិនបើគ្មានសម្ពាធពីមហាអំណាច ឬដំណោះស្រាយសមស្របណាមួយពីអង្គការសហប្រជាជាតិ។
តើការរំលាយសភាជាតិថៃនេះ មានន័យយ៉ាងណា? តើមានន័យថា ថៃត្រូវបន្ថយដៃដើម្បីងាកមករៀបចំបោះឆ្នោត ឬក៏ទុកឱ្យក្រុមយោធាថៃបង្កើនកម្លាំងវាយលុកកាន់តែខ្លាំង។ សូមរង់ចាំស្តាប់ការបកស្រាយក្នុងកម្មវិធីផ្សាយរបស់ទូរទស្សន៍អាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី១២ ធ្នូ កុំបីខាន៕









