

នាយករដ្ឋមន្ត្រីថៃថៃចាំផ្ទះ លោក អានុទីន ឆាន់វីរៈគុល (Anutin Chanvirarkul) ថា ករណីទាហានថៃជាន់មីនរបួសកាលពីពេលកន្លងទៅ មិនមែនជាគ្រោះថ្នាក់ចៃដន្យ ដូចដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងនោះទេ។
ការលើកឡើងនេះ ជាប្រតិកម្មឆ្លើយតបរបស់លោក អានុទីន ចំពោះការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថារឿងទាហានថៃជាន់មីនជាគ្រោះថ្នាក់ចៃដន្យ។
លោក ដូណាល់ ត្រាំ បានជជែកតាមទូរស័ព្ទជាមួយលោក អានុទីន ក្នុងកិច្ចប្រឹងប្រែងជំរុញឱ្យថៃអនុវត្តបទឈប់បាញ់ជាមួយកម្ពុជា។ លោក ដូណាល់ ត្រាំ ថែមទាំងបានលើកឡើងថា ដោយសារតែរឿងជាន់មីននេះ ថៃបានប្រតិកម្មតបតមកលើកម្ពុជាជ្រុលហួសខ្លាំង។
ទោះជាយ៉ាងណា លោក អានុទីន បានបញ្ជាក់ជំហរនៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៣ ធ្នូ ថា ថៃនឹងធ្វើសង្គ្រាមជាមួយកម្ពុជារហូតដល់ពេលថៃ មានអារម្មណ៍ថា ឈប់មានការគំរាមកំហែងពីកម្ពុជាទៀត។ លោកថា ការប្ដេជ្ញាចិត្ត ធ្វើសង្គ្រាមជាមួយកម្ពុជាបន្តនេះ បានបង្ហាញជាក់ស្តែងតាមរយៈប្រតិបត្តិការរបស់យោធាថៃ នៅព្រឹកថ្ងៃទី១៣ ធ្នូ នេះតែម្តង៕









