សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី ១៥ ខែធ្នូ បានបើកសវនាការមុនអង្គសេចក្តីលើបណ្តឹងស្នើសុំនៅក្រៅឃុំឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានចោទអំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សំណុំរឿងដែលតុលាការចោទប្រកាន់ទៅលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ពាក់ព័ន្ធនឹងការបញ្ចេញមតិអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
អាជ្ញាធរ និងក្រុមហ៊ុនបង្ខំជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីឲ្យទទួលយកសំណង ដើម្បីប្រគល់ដីព្រៃសហគមន៍ទៅឱ្យក្រុមហ៊ុន
មន្ត្រីសង្គមស៊ីវិលថា ការបង្ខិតបង្ខំពលរដ្ឋឲ្យទទួលយកសំណងដែលមិនកើតចេញពីឆន្ទៈរបស់ពួកគាត់ គឺជាទង្វើផ្ទុយពីច្បាប់។






