សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី ១៥ ខែធ្នូ បានបើកសវនាការមុនអង្គសេចក្តីលើបណ្តឹងស្នើសុំនៅក្រៅឃុំឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានចោទអំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សំណុំរឿងដែលតុលាការចោទប្រកាន់ទៅលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ពាក់ព័ន្ធនឹងការបញ្ចេញមតិអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
សមាជិកគណបក្ស កម្លាំងជាតិម្នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន
សង្គមស៊ីវិលលើកឡើងថា ចំណាត់ការរបស់អាជ្ញាធរ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិនយោបាយរបស់សមាជិកគណបក្សប្រឆាំង។






