ពលរដ្ឋមួយចំនួន លើកឡើងថា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ ត្រូវយោធាថៃចូលឈ្លានពានបែបនេះ ប្រជាពលរដ្ឋគួរតែផ្អាកការផឹកស៊ីច្រៀងលេងកម្សាន្ត និងកាត់បន្ថយកម្មវិធីជួបជុំ ដើម្បីយកពេលវេលា និងធនធានទុកសម្រាប់ជួយជនភៀសសឹក និងកងទ័ពនៅជួរមុខ។ ទន្ទឹមគ្នានេះ ពលរដ្ឋមួយចំនួន បានប្ដេជ្ញាធ្វើពហិការលើទំនិញថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច និងបង្ហាញការមិនពេញចិត្ត ចំពោះទង្វើឈ្លានពានរបស់ថៃ មកលើកម្ពុជា។
តំណាងខ្មែរក្រោមស្នើឱ្យបារាំងពិនិត្យឡើងវិញពីច្បាប់ដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងបន្ត
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំងមិនបានសួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិនមានច្បាស់លាស់ជាច្រើនខាងផ្លូវច្បាប់។






