
អ្នកឃ្លាំមើលជំរុញឱ្យមន្ត្រីការបទេស និងឯកអគ្គរាជទូតខ្មែរ ប្រចាំការនៅក្រៅប្រទេស និងនៅក្នុងស្រុក ត្រូវសកម្ម និងក្លាហាន បង្ហាញពីអំពើព្រៃផ្សៃរបស់ថៃ ដែលឈ្លានពានទឹកដី សម្លាប់ជនស៊ីវិលខ្មែរ និង បំភិតបំភ័យពលរដ្ឋជាង៤០ម៉ឺននាក់ ឱ្យភៀសសឹក ប្រាប់ទៅកាន់អន្តរជាតិ តាមរយៈបណ្ដាញសារព័ត៌មានធំៗ នៅលើពិភពលោក ដូចប្រធានាធិបតី អ៊ុយក្រែនបានធ្វើកន្លងមក។ ពួកគាត់ថា ករណីនេះ ដើម្បីបង្ហាញពិភពលោកថា កម្ពុជា ជាជនរងគ្រោះ ពីការរឈ្លានពានទឹកដី ពីសំណាក់យោធាថៃ ពិតប្រាកដ។







