ពលរដ្ឋខ្មែរប្រមាណ ២០០នាក់ បានប្រមូលផ្ដុំគ្នា នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington DC) ធ្វើបាតុកម្មនៅខាងមុខសេតវិមាន ដែលជាលំនៅឋាន និងជាកន្លែងធ្វើការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីស្នើឱ្យលោកជួយធ្វើអន្តរាគមន៍បន្ថែម ដាក់សម្ពាធលើប្រទេសថៃបញ្ឈប់ការឈ្លានពានលើកម្ពុជា។ ក្រុមពលរដ្ឋខ្មែរនៅតាមរដ្ឋនានា ក្នុងសហរដ្ឋអាមេរិក និងតាមបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ដែលមកពីគ្រប់និន្នាការនយោបាយ បានស្រុះដៃគ្នាចេញធ្វើបាតុកម្មប្រឆាំងប្រទេសថៃកាន់តែផុសផុល ចាប់តាំងពីកងទ័ពថៃបានបង្កសង្គ្រាមជាលើកទី២ តាំងពីថ្ងៃទី០៧ ខែធ្នូមក ដើម្បីវាយលុករំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






