បើទោះជា លោក ហ៊ុន ម៉ាណែត តែងតែអះអាងក្ដែងៗ ស្ទើរតែគ្រប់វេទិកាថា រដ្ឋាភិបាលរបស់លោក បានចាត់ទុករឿងបូរណភាពទឹកដី និងជីវភាពពលរដ្ឋ ជាអាទិភាពក្ដី គេសង្កេតឃើញថា ក្រោយពីយោធាថៃ បានឈ្លានពានដែនអធិបតេយ្យកម្ពុជា តាមព្រំដែន និងបានដុតបំផ្លាញ ផ្ទះសម្បែងអ្នកភូមិអស់រាប់ពាន់ខ្នង ជាង២ខែមកនេះ លោក ហ៊ុន ម៉ាណែត ហាក់មិនបានដោះស្រាយបញ្ហាជនភៀសសឹក និងទឹកដីឱ្យលេចធ្លោទេ ផ្ទុយទៅវិញ លោកបានទៅធ្វើកិច្ចការងារផ្សេងៗដែលមិនទាន់ចាំបាច់ ដូចជា ការបង្កើតគណៈកម្មការរៀបចំបូជនីយដ្ឋាន ដើម្បីរំលឹកការចងចាំអំពីឧក្រិដ្ឋកម្មសង្គ្រាមមកសន្តិភាព ដើម្បីតែផលប្រយោជន៍នយោបាយបក្សកាន់អំណាច។
យុវជនវ័យក្មេងមួយរូបទៀត ត្រូវជាប់ពន្ធនាគារ៤ឆ្នាំ ដោយសាររិះគន់រដ្ឋាភិបាល និងបញ្ហាព្រំដែនកម្ពុជា-ថៃ
មន្ត្រីសិទ្ធិមនុស្សបារម្ភថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបន្តរឹតត្បិត ដោយសារការអនុវត្តច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ។






