
កងទ័ពខ្មែរមួយចំនួន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន អះអាងថា នៅក្នុងស្ថាប័នការពារជាតិរបស់កម្ពុជា មានការប្រព្រឹត្តអំពើពុករលួយគ្រប់បែបយ៉ាង រាប់តាំងពីការបង្កើតឈ្មោះទាហានខ្មោច ការលក់ឈ្មោះទាហាន ការកិបកេងសម្ភារៈ និងហិរញ្ញវត្ថុ សម្រាប់ផ្គត់ផ្គង់កងទ័ព និងការបែងចែកបក្ខពួកជាដើម។ ពួកគាត់ថា ករណីនេះ បានបង្កឱ្យកម្លាំងការពារជាតិចុះខ្សោយ ដែលធ្វើឱ្យកម្ពុជា ចាញ់សង្គ្រាមបាត់បង់ទឹកដី។







