ក្រុមមេខ្លោងដែលមានឥទ្ធិពលមានងារជាឧកញ៉ា និងជាមន្ត្រីកំពូលៗ ក្នុងជួរបក្សកាន់អំណាចមួយចំនួន ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅតែរស់នៅក្រៅសំណាញ់ច្បាប់ និងគ្មានវិធានការស៊ើបអង្កេតណាមួយលើពួកគេឡើយ។ អ្នកឃ្លាំមើលថា ក្រុមឧកញ៉ាខិលខូចទាំងនេះជាអ្នកចិញ្ចឹមសេដ្ឋកិច្ចគណបក្សប្រជាជនកម្ពុជា ទើបគ្មាននរណាហ៊ានចាត់វិធានការច្បាប់លើពួកគេ។
កម្ពុជានិងចិនរៀបចំសមយុទ្ធ «នាគមាស» ខណៈអាមេរិកកំពុងរកឱកាសស្ដារទំនាក់ទំនងយោធាជាមួយកម្ពុជា
អ្នកតាមដានភូមិសាស្ត្រនយោបាយលើកឡើងថា នៅពេលកម្ពុជាផ្ដេកផ្ដួល និងពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយចិនតែម្ខាង កម្ពុជានឹងប្រឈមបាត់បង់ឯករាជ្យលើខ្លួនឯង ហើយប្រទេសចិនក៏ប្រើប្រាស់កម្ពុជាធ្វើជាឈ្នាន់ ដើម្បីពង្រីកឥទ្ធិពលយោធាខ្លួនក្នុងតំបន់។






