ក្រុមមេខ្លោងដែលមានឥទ្ធិពលមានងារជាឧកញ៉ា និងជាមន្ត្រីកំពូលៗ ក្នុងជួរបក្សកាន់អំណាចមួយចំនួន ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅតែរស់នៅក្រៅសំណាញ់ច្បាប់ និងគ្មានវិធានការស៊ើបអង្កេតណាមួយលើពួកគេឡើយ។ អ្នកឃ្លាំមើលថា ក្រុមឧកញ៉ាខិលខូចទាំងនេះជាអ្នកចិញ្ចឹមសេដ្ឋកិច្ចគណបក្សប្រជាជនកម្ពុជា ទើបគ្មាននរណាហ៊ានចាត់វិធានការច្បាប់លើពួកគេ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






