អ្នកឃ្លាំមើលសង្គមថា សង្គ្រាមថៃ-កម្ពុជាលើកទី៣ អាចនឹងកើតឡើងក្នុងពេលឆាប់ៗ

    0
    24

    អ្នកឃ្លាំមើលសង្គមមួយចំនួន អះអាងថា សង្គ្រាមឈ្លានពានលើកទី៣ របស់យោធាថៃ ប្រឆាំងកម្ពុជា នៅតាមបណ្តោយព្រំដែន អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ប្រសិនបើថៃនៅតែបន្តចាញ់សង្គ្រាមការទូតជាមួយកម្ពុជា លើឆាកអន្តរជាតិ។ ពួកគេជំរុញឲ្យមេដឹកនាំកម្ពុជា បញ្ឈប់ហិង្សានយោបាយក្នុងប្រទេស និងរួបរួមសាមគ្គីផ្ទៃក្នុងជាតិ ដើម្បីប្រមូលកម្លាំងការពារជាតិឲ្យរឹងមាំ។ ការលើកឡើងនេះ កើតមានបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters ពីរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយលោកថ្លែងថា កងកម្លាំងថៃនៅតែបន្តឈរជើង និងកាន់កាប់ជ្រៅចូលក្នុងទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនមួយចំនួន ទោះបីមានបទឈប់បាញ់ក៏ដោយ។ ការចេញមុខលើឆាកអន្តរជាតិបែបនេះ បង្កើតការពិភាក្សាយ៉ាងទូលំទូលាយ។ មួយចំនួនបកស្រាយថា កម្ពុជា កំពុងមានប្រៀបក្នុងសង្គ្រាមការទូត ខណៈមួយចំនួនផ្សេងទៀត ព្រួយបារម្ភថា ប្រសិនបើភាគីណាមួយយល់ថាខ្លួន «ចាញ់មុខ» លើឆាកអន្តរជាតិ វាអាចនាំឲ្យមានការតបស្នង តាមរយៈការបង្កើនសម្ពាធនៅតាមព្រំដែន។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ