កងទ័ពខ្លះដាក់លក់ផ្ទះ ដើម្បីបានលុយព្យាបាលជំងឺ ក្រោយពីរងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ពីការបាញ់ផ្សែងពុលរបស់យោធាថៃ ក្នុងអំឡុងពេលមានសង្គ្រាមចំនួនពីរលើក។ ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាលជំងឺ ការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។
យោធាថៃដណ្ដើមកាន់កាប់ភ្នំ៣២៣ ដោយស្ងាត់ៗ នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ទាហានខ្មែរអះអាងថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ តាំងពីអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ មកម្ល៉េះ ដោយទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំមិនដល់១០គ្រាប់នោះឡើយ។






