មហាសេដ្ឋីខ្មែរដើមកំណើតចិន លោក ដុង លីឆេង (Dong Lecheng) គឺជាអ្នកជំនួញធំរកស៊ីលើវិស័យបនល្បែងកាស៊ីណូ និងមានកេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មមិនខុសពីឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) នោះទេ។ តុលាការចិនបានផ្ដន្ទាទោសអ្នកជំនួញចិនរូបនេះ កាលពីឆ្នាំ២០០៨ ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងបើកបនល្បែងកាស៊ីណូខុសច្បាប់។ ក្រោយមក លោកបានរត់គេចខ្លួនចូលមកប្រទេសកម្ពុជា ទិញសញ្ជាតិខ្មែរ ដើម្បីបន្តរកស៊ីលើវិស័យបនល្បែង និងបង្កើតអាណាចក្រមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំនៅខេត្តព្រះសីហនុ។ ឧក្រិដ្ឋជនរូបនេះ ក៏ធ្លាប់ជួលយន្តហោះឯកជនឱ្យលោក ហ៊ុន សែន ប្រើប្រាស់សម្រាប់ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសថែមទៀតផង។
យោធាថៃដណ្ដើមកាន់កាប់ភ្នំ៣២៣ ដោយស្ងាត់ៗ នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ទាហានខ្មែរអះអាងថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ តាំងពីអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ មកម្ល៉េះ ដោយទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំមិនដល់១០គ្រាប់នោះឡើយ។






