ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅក្នុងខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី ១៨ មីនា ដោយអ្នកបើករថយន្តបានបុកក្មេងប្រុសម្នាក់ឱ្យរបួសធ្ងន់ បានក្លាយជារឿងជជែកគ្នាមិនដាច់ស្រេចក្នុងបណ្ដាញសង្គម។
សាធារណជននៅតែបង្ហាញការមិនទុកចិត្តលើសមត្ថកិច្ចពាក់ព័ន្ធថាពិតជាបានចាប់អ្នកប្រព្រឹត្តពិតប្រាកដទៅផ្ដន្ទាទោស ឬបានត្រឹមអ្នកទទួលទោសជំនួស?
សាធារណជននៅតែមានការសង្ស័យជាច្រើននៅក្នុងរឿងនេះ ខណៈជនសង្ស័យជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ចំនួន ២នាក់ គឺម្នាក់ជាកូនប្រុសអភិបាលស្រុកកងមាស និងស្រ្តីម្នាក់ទៀតបានចេញវីដេអូសុំទោសសាធារណជនថាខ្លួនគ្មានចេតនាបង្កគ្រោះថ្នាក់ចរាចរណ៍ និងករណីប្រើពាក្យមិនសមរម្យជាដើម។
សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង អ្នកស្រី សុជីវី និងប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនករុណា អំពីរឿងនេះដូចតទៅ៖







