គណៈកម្មាធិការព្រឹទ្ធសភាថៃ បានឯកភាពឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ លុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ ឬ MOU 43ស្ដីពីការបោះបង្គោលព្រំដែនគោកជាមួយកម្ពុជា ដោយសំអាងថា សន្ធិសញ្ញានេះ គ្មានភាពស្របច្បាប់ និងគ្មានការវិវឌ្ឍ។ ក្នុងនោះ ព្រឹទ្ធសភាថៃ បានណែនាំឱ្យរដ្ឋាភិបាល បដិសេធការកំណត់ព្រំដែន ដោយយកតាមផែនទីខ្នាត ១/២០០.០០០ ដែលបន្សល់ទុកពីអាណានិគមបារាំង ក្នុងការបោះបង្គោលព្រំដែនជាមួយកម្ពុជា នាពេលអនាគត។ មន្ត្រីបក្សប្រឆាំងថា គម្រោងការលុបចោល MOU 43 របស់ភាគីថៃ គឺជាការប្រែក្លាយសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ឱ្យមានភាពស្របច្បាប់ ដោយច្រានចោលនូវផែនទីរបស់អាណានិគមបារាំង។
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើកដំបូងលើបុគ្គល និងក្រុមហ៊ុននៅកម្ពុជា ពាក់ព័ន្ធមជ្ឈមណ្ឌលឆបោកអនឡាញ
ការសម្រេចនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែកក្កដា ដោយចោទប្រកាន់ថា បុគ្គល និងអង្គភាពទាំងនោះ បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានការជួញដូរមនុស្ស ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តការឆបោកតាមប្រព័ន្ធអនឡាញ។







