យោធាថៃបានដកទាហានថ្មើរជើងជាលក្ខណៈទ្រង់ទ្រាយធំចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ដោយពួកគេបានអះអាងពីជ័យជម្នះមកលើកម្ពុជា និងដណ្ដើមបានទីតាំងជាច្រើននៅតាមព្រំដែន។ ក៏ប៉ុន្តែយោធាថៃ បានរក្សាទុកនូវកម្លាំងការពារនៅតាមតំបន់សំខាន់ៗ ដោយមានការឃ្លាំមើល និងគាំទ្រពីសំណាក់ទ័ពអាកាស។ ចំណែកនៅខាងកម្ពុជា កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានដឹកនាំពលរដ្ឋភៀសសឹក មករាំលេងកម្សាន្ត នៅលើគំនរទុក្ខរបស់ពួកគាត់ ដែលត្រូវយោធាថៃព័ទ្ធយកដី និងឈូសបំផ្លាញផ្ទះសម្បែង។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






