ទាហានថៃបានកាត់ឆ្វៀលដីចំនួន ៤៥០ហិកតារ ដែលទន្ទ្រានយកពីពលរដ្ឋខ្មែរ នៅក្នុងតំបន់ភូមិជោគជ័យ ប្រគល់ទៅឱ្យប្រជាពលរដ្ឋថៃ ដើម្បីអាស្រ័យផល ដោយយោធាថៃបានអះអាង តំបន់នេះគឺជាទឹកដីរបស់ថៃ ដែលប្រជាពលរដ្ឋខ្មែរមករស់នៅកាលសម័យសង្គ្រាមស៊ីវិល។ ក៏ប៉ុន្តែ អតីតទាហានខ្មែរម្នាក់ បានអះអាងថា តំបន់ដែលយោធាថៃកាត់ឆ្វៀលឱ្យពលរដ្ឋថៃនោះ គឺជាទឹកដីកម្ពុជា ដែលអ្នកជំរំណងចាន់ចាស់ ហៅថាតំបន់អាងសិលា។
តំណាងខ្មែរក្រោមស្នើឱ្យបារាំងពិនិត្យឡើងវិញពីច្បាប់ដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងបន្ត
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំងមិនបានសួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិនមានច្បាស់លាស់ជាច្រើនខាងផ្លូវច្បាប់។






