ទាហានខ្មែរអះអាងថា ទាហានថៃបានបន្តឈូសឆាយធ្វើផ្លូវ សាងសង់អាគារ និងលេណដ្ឋានធំៗ នៅលើទឹកដីកម្ពុជា ចាប់តាំងពីអំឡុងពេលដែលកម្ពុជា កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ ទាហានខ្មែរបន្តថា នៅតាមតំបន់ព្រំដែន ទាហានថៃបានបណ្ដេញទាហានខ្មែរ មិនឱ្យចូលក្បែរបន្លាលួសនោះឡើយ ដោយពួកគេនៅតែព្យាយាមរាយបន្លាលួស កាយប្រឡាយ និងសាងសង់សំណង់ក្នុងទីតាំងជាច្រើនទៀត ដែលពួកគេដណ្ដើមបានពីកម្ពុជា។
ថៃប្រកាសធ្វើទំនើបកម្មយោធាទាំងជើងគោក ជើងទឹក និងទ័ពអាកាស ក្នុងស្ថានភាពជម្លោះព្រំដែនជាមួយកម្ពុជាកំពុងតានតឹង
ក្នុងនោះ យោធាថៃបានធ្វើទំនើបកម្មទាំងផ្នែកបច្ចេកវិទ្យា និងសព្វាវុធសម្រាប់កងទ័ពអាកាស និងកងទ័ពជើងទឹក និងប្រកាសពីការត្រៀមប្រយុទ្ធ២៤ម៉ោង។




